ព្រឹតិ្តការណ៍ថ្មីៗ

លោក កេត ម៉ៅអភិបាលស្រុកទ្រាំង បានអញ្ជើញ ចុះសួរសុខទុក្ខ និងចូលរួមសំណេះសំណាល ជាមួយ ព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះជើងវត្ត ត្រពាំងសំបួរថ្មី

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តតកែវ៖ នៅ ព្រឹក ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦ លោក កេត ម៉ៅ អភិបាលស្រុកទ្រាំង ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមស្រុក និង លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក ប្រធានអនុសាខាកាកបាទក្រហមស្រុក រួមដំណើរដោយ លោក ឈួន ផាន់នី អភិបាលរងស្រុក អនុប្រធាន អនុសាខាកាកបាទក្រហមស្រុក លោក ព្រំ ឆាត សមាជិកក្រុមប្រឹក្សាស្រុក លោកបេននីប្រធានការិយាល័យ ធម្មការនិងសាសនាស្រុក លោក ប្រធានការិយាល័យ សាធារណការស្រុក លោក ជី ជីម មេឃុំ ក្រុមប្រឹក្សាឃុំ សំបួរ បាន អញ្ជើញ ចុះសួរសុខទុក្ខ និងចូលរួមសំណេះសំណាល ជាមួយ ព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះជើងវត្ត ត្រពាំងសំបួរថ្មី ឃុំ សំបួរ ព្រមទាំងទទូល អំណោយពី ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្ត ត្រពាំង សំបួរថ្មី ដែលបានឧបត្ថម ថវិការ និងសំភារះជាច្រើន ជូនដល់អនុសាខាកាកបាទក្រហមស្រុកទ្រាំង ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ក្នុងស្រុកទ្រាំង ។ អំណោយរួមមាន ÷
– ថវិការ ២០មីុនរៀល
– មី០៥កេះ
– អង្ក ១០០. គីឡូ
– ទឹកសុទ្ធ ២០. យួរ
– ទឹកត្រី ទឹកសីុអីុវ ០៥ យួរ
– ស្ករ សរ. ៣០ គីឡូ
– និងសំភារះ បី ឃីតធំៗទៀត ។
ក្នុងនាម រដ្ឋបាលស្រុកទ្រាំង និងក្នុងនាម អនុសាខាកាកបាទស្រុក. យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ប៉ាន់ ឬទ្ធី ព្រះគ្រូចៅអធិការ វត្ត ត្រពាំងសំបួរថ្មី ដែលបានឧបត្ថម ថវិការនិងសំភារះយ៉ាងច្រើនជូនដល់អនុសាខាកាកបាទក្រហមស្រុកទ្រាំង ដើម្បីចែកជូនប្រជាពលរដ្ឋជូបការលំបាក ។

image image image image}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ