ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅចំណុចស្ពានស្ទឹងសំរោង

3 ខែ មុន 73 តូ សុផល

ខេត្តព្រះសីហនុ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅចំណុចស្ពានស្ទឹងសំរោង នាព្រឹកថ្ងៃ២០កក្កដា២០១៨នេះ ដើម្បីរិះរកវិធីដោះស្រាយបញ្ហានានាពីការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុដែលមានវត្តមានក្នុងពេលនេះដែរ មានប្រសាសន៍ថា កាលពីថ្ងៃត្រង់ម្សិលមិញ ចរាចរណ៍នៅចំណុចស្ពានស្ទឹងសំរោងនេះ បានបើកអោយរថយន្តតូចឆ្លងកាត់ម្តងរួចមកហើយ ក្រោយទឹកស្រកផុតពីផ្លូវ ។ ប៉ុន្តែដោយសារមានភ្លៀងធ្លាក់បន្ត ទឹកបានហក់ឡើងវិញ ចាប់តាំងពីម៉ោងជិត៣យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២០កក្កដានេះ ដែលអជ្ញាធរបង្ខំចិត្តអោយបិទផ្អាកចរាចរណ៍ឡើងវិញ ជាបណ្តោះអាសន្នម្តងទៀត។ ទោះជាយ៉ាងនេះក្តី គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃ២០កក្កដានេះ ប្រភេទរថយន្តតូចៗ អជ្ញាធរនៅបើកអោយធ្វើចរាចរណ៍ឆ្លងកាត់បាន សម្រាប់ភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ