ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀន១៩កញ្ចប់តូច!

1 ឆ្នាំ មុន 196 តូ សុផល

កណ្តាល​ ៖​ នៅ​ថ្ងៃ​ពុធ 0៦កើត​ ខែ​ទុតិយាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៨ ខែ​ កក្កដា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៣និង​០០​នាទី​ នគរបាល​ស្រុក​ស្អាង​ បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ភូមិ​ ចុងកោះ ឃុំ​ កោះអន្លង់ចិ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ រឹបអូស​
ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៩កញ្ចប់តូច ។

ជនសង្ស័យ​ឈ្មោះ​ ឈ្មោះ លី តូម៉ា ហៅ តូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិ ចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖ ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ ចំនួន​១៩កញ្ចប់​ តូច ។

ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។

ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ លី តូម៉ា បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១៩កញ្ចប់តូច រួចឃាត់ខ្លួន រួមនឹងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ លី តូម៉ា ហៅតូ បានសារភាពថា យប់មិញ (១៧.០៧.២០១៨) ខ្លួនបានទៅទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ២៤កញ្ចប់តូច តម្លៃ ៣០០,០០០៛ (បីសែនរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុច វាលខ្សាច់ សង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកលក់ក្នុង០១កញ្ចប់តូច តម្លៃ ៣ម៉ឺនរៀល ទៅ ៤ម៉ឺនរៀល លក់អស់ចំនួន ០១កញ្ចប់តូច និងប្រើប្រាស់(ជក់)ខ្លួនឯង អស់ចំនួន ០៤កញ្ចប់តូច ។

បច្ចុប្បន្ន​ ជនសង្ស័យ​ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិ​វី​ធី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ