ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលដោះលែង ប្តីប្រពន្ធថៅកែហាងម៉ាស្សានិងស្ត្រីម្នាក់ ដែលលួចលុយភ្ញៀវជនជាតិចិនជាង១០០០ដុល្លារ

1 ឆ្នាំ មុន 445 តូ សុផល

ភ្នំពេញ៖ តាមប្រភពពីមន្ត្រីនគរបាលខណ្ឌ ចំការមនម្នាក់មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ថៅកែហាងម៉ាស្សា ២នាក់ប្តីប្រពន្ធ និងស្ត្រីម៉ាស្សាម្នាក់ ដែលជាប់ពាក់ព័ន្ធ រឿងលួចលុយភ្ញៀវ ជាជនជាតិចិន ជាង១០០០ដុល្លារកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានគរបាលខណ្ឌចំការមន ដោះលែងឲ្យមានសេរីភាពវិញហើយ ក្រៅប្រព័ន្ធតុលាការ ដោយមិនចាំចាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការនោះទេ។

ការដោះលែងថៅកែហាង២នាក់និងស្ត្រីម៉ាស្សាម្នាក់បានធ្វើឡើង បន្ទាប់ពី សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី២ បានឃាត់ខ្លួនពាក់ព័ន្ធ ករណី លួចលុយ ភ្ញៀវជនជាតិចិន ចំនួន ១,១០០ដុល្លារ នៅចំណុច ហាង ម៉ាស្សាបែបបុរាណខ្មែរ ស្ថិតនៅផ្លូវលេខ១១៣ កែងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះជាជនជាតិចិន ដោយបានចោទប្រកាន់ថៅកែហាងនិងបក្សពួកបាន រួមគំនិតគ្នា លួចលុយរបស់ខ្លួនខណៈ រូបគេកំពុងតែ ដេកឲ្យស្ត្រីម្នាក់ម៉ាស្សា។

ពាក់ព័ន្ធ ការដោះលែងក្រុមជនសង្ស័យ ទាំង ៣នាក់ ខាងលើមិនអាចសុំការបញ្ជាក់ ពីលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក ហៀង ថារ៉េត អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បាននោះទេ ដោយសារទូរស័ព្ឌចូល ជាច្រើនលើក ប៉ុន្តែគ្មានអ្នកទទួល៕

បន្ថែមយោបល់របស់អ្នក

យោបល់