ព្រឹតិ្តការណ៍ថ្មីៗ

រំលោភក្មេងស្រីវ័យ ១១ ឆ្នាំ បានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន

1 ខែ មុន 228 តូ សុផល

ខេត្តតាកែវ ៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ នៅថ្ងៃពុធ ០៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២

ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២១៖៣០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង​ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការ​ដ្ឋាននគរបាលស្រុកទ្រាំង ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តតាកែវ បានឃាត់ខ្លួនសង្ស័យ ឈ្មោះ សោ ញ៉ឹប ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិ​ចិន ឃុំធ្លក ស្រុកទ្រាំង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ។

ជនរងគ្រោះឈ្មោះ គ.ច.ន ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ដែលបានប្រព្រឹត្ត​នៅចំណុចប្រឡាយលូទឹក ស្ថិតក្នុងភូមិចិន ឃុំធ្លក ស្រុកទ្រាំង កាលពីថ្ងៃទី០៧ ​​ខែកក្កដា ឆ្នាំ២០១៨ ។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ