ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាក់​ឧទ្ធម្ភាគចក្រ​ «ផ្តាច់ជីវិត​មនុស្ស​០៤នាក់» នៅកណ្តាលវាលស្រែតែម្តង!

3 ខែ មុន 577 តូ សុផល

ប្រទេសថៃ៖ ឧទ្ធម្ភាគចក្រមួយ​គ្រឿងផ្ទុកមនុស្ស​សរុប ០៤នាក់ បានធ្លាក់នៅ​ខេត្ត​ខនកែន ភាគឦសានប្រទេសថៃ​នៅក្នុងថ្ងៃពុធនេះតែម្តង នាំឲ្យអ្នកជិះនៅ​លើនោះទាំងអស់​បាត់បង់ជីវិត។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ឧទ្ធម្ភាគចក្រ​ខាងលើនេះគឺជាប្រភេទ Eurocopter AS355 បានធ្លាក់​ក្នុងស្រុក ជនណាបុត នៃខេត្ត​ខនកែន (Khon Kaen) ដែលស្ថិត​នៅចម្ងាយ ៤៥០គីឡូម៉ែត្រ ពីរាជធានី​បាងកក នៃប្រទេសថៃ។ បើតាមសាក្សី​នៅក្បែរកន្លែង​កើតហេតុ​នោះ​ឲ្យដឹងថា ឧទ្ធម្ភាគចក្រមាន​ពណ៌សខាងលើនេះ បានព្យាយាម​ធ្វើការចុះចតក្នុងស្ថានភាព​លំបាក រួចក៏បានធ្លាក់ និងផ្ទុះ​​នៅកណ្តាលវាល​ស្រែ​ក្នុងតំបន់តែម្តង។

គួរបញ្ជាក់ថា សម្រាប់មូល​ហេតុពិតប្រាកដនៃការធ្លាក់នេះ គឺមិនទាន់មានការបញ្ជាក់​ពីក្រុមជំនាញ​ថៃនោះឡើយ ប៉ុន្តែបើតាម​ស្ថានភាព​ជាក់ស្តែងឧទ្ធម្ភាគចក្រ​បានបាត់​បង់ភាព​ម្ចាស់ការ នៅពេលដែលអ្នក​បញ្ជាបានព្យាយាម​ធ្វើការចុះចត ទាំងដែលមេឃកំពុងរក​ភ្លៀង អមដោយខ្យល់បក់​បោកយ៉ាង​សន្ធប់៕

បន្ថែមយោបល់របស់អ្នក

យោបល់