ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងស្រីអាយុ១១ឆ្នាំត្រូវក្រុមអ្នកលេង១៧នាក់ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ

4 ខែ មុន 529 តូ សុផល

ឥណ្ឌា ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដានេះថា ប៉ូលិសឥណ្ឌា បាននិយាយឲ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមបុរសៗចំនួន១៧នាក់ដែលជាអ្នកលេង ត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យថា បានចាប់រំលោភសេពសន្ធវៈលើក្មេងស្រីអាយុ១១ឆ្នាំម្នាក់យ៉ាងព្រៃផ្សៃរហូតដល់សន្លប់ កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលនេះជាករណីប្រពឹត្តបទល្មើសដ៏ឃោរឃៅបំផុតរដែលបានកើតឡើ់ងចុងក្រោយបង្អស់នៅក្នុងប្រទេសឥណ្ឌា ។
បើតាមប៉ូលិសនិយាយថា ក្មេងស្រីជាជនពិកា ដែលមិនអាចស្តាប់អ្វីបានឡើយ ត្រូវបានគេសង្ស័យថា ត្រូវក្រុមជនល្មើសទំាងនោះធ្វើសកម្មភាពរំលោភលើរាងការរបស់នាង នៅអគារស្នាក់នៅមួយកន្លែង ស្ថិតនៅភាគខាងត្បូង នៃក្រុង Chennai ប្រទេសឥណ្ឌា។

ប៉ូលិសថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទំាងនោះ ក៏មានអ្នកយាមនៅផ្ទះល្វែង៣០០បន្ទប់ អ្នកតបណ្តាញទឹក និងអ្នកយាមនៅជណ្តើរយន្ត ផងដែរ ។

ប៉ូលិសបាននិយាយថា អ្នកដែលធ្វើសកម្មភាពរំលោភលើរាងកាយក្មេងស្រីដំបូងគេ ជាបុរសវ័យចំណាស់ម្នាក់អាយុ៦៦ឆ្នាំ ជាអ្នកបញ្ជានៅជណ្តើរយន្ត បន្ទាប់ពីនាងមកពីសាលារៀនវិញ និងបានជិះកង់នៅជុំវិញអគារនោះ ។

ប៉ូលិសបាននាំក្រុមជនសង្ស័យទំាងនោះ ឲ្យធ្វើត្រាប់អំពីសកម្មភាពនៃការចាប់រំលោភលើក្មេងស្រីរងគ្រោះ ក្នុងនោះដែរ ក្រុមជនសង្ស័យបានចាក់ថ្នាំសណ្តំលើក្មេងស្រី និងដាក់ថ្នាំនៅក្នុងភេសជ្ជៈឲ្យនាងផឹក ។
ករណីចាប់រំលោភនេះ ត្រូវបានក្មេងស្រីរងគ្រោះប្រាប់រ់ឿងរ៉ាវនេះដល់ម្តាយនាង នឹងបានឈានដល់ការប្តឹងទៅសមត្ថិកិច្ចធ្វើការចាប់ខ្លួនជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
ខណៈនេះ ក្មេងស្រីរងគ្រោះត្រូវបាននាំទៅសម្រាកនៅមន្ទីរពេទ្យ ក្នុងតំបន់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!