ព្រឹតិ្តការណ៍ថ្មីៗ

ប្រច័ណ្ឌប្រពន្ធ កាប់៥ពូថៅស្លាប់ក្នុងថ្លុកឈាម ទុកកូន៣នាក់កំព្រា

1 ឆ្នាំ មុន 231 តូ សុផល

កណ្តាល ៖ ដោយសារតែភ្លើងប្រច័ណ្ឌធ្វើអោយបុរសម្នាក់ក្លាយជាឃាតក​សម្លាប់ប្រពន្ធកំពុងដេកលង់លក់ស្រាប់តែយកពូថៅមកកាប់ប្រហាអោយខ្សៃសង្ខា រួចហើយនាំកូនប្រុសស្រី៣នាក់ដែលគ្នាមិនដឹងខ្យល់អីសោះ គេចខ្លួនទៅខេត្តផ្សេងទៀត ហើយត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានមួយថ្ងៃរួចមកនោះ។

បើតាមសមត្ថកិច្ចព្រហ្មទណ្ឌនៃស្នងការខេត្តកណ្តាល បានឱ្យដឹងថា ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី១៥កន្លងទៅ ក្នងខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចលើផ្ទះ ជនរងគ្រោះ ស្ថិតនៅ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបសនឱ្យដឹងទៀតថា ជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ ឈិត ម៉ាច ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ កម្មការិនី រោងចក្រ ទីលំនៅ សព្វថ្ងៃស្នាក់នៅ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយឡែក ជនសង្ស័យ ជាប្តីដែលត្រូវ ឃាត់ខ្លួន ឈ្មោះ ណន ណាត អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ ទីលំនៅ សព្វថ្ងៃ ស្នាក់នៅ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យ ជាប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នា ហើយក៏ស្ងាត់មាត់ទៅ។ លុះពេល ជនរងគ្រោះ ដេកលង់លក់ ជនសង្ស័យ បានយកពូថៅ កាប់ជនរងគ្រោះ ៥ ពូថៅចំក្បាល បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅលើពូក ហើយយកភួយ គ្របដណ្តប់ពីលើ។

លុះព្រឹកឡើង ថ្ងៃទី១៦ ខែកក្កដា ជនសង្ស័យ បាននាំកូន តូចៗ ជិះម៉ូតូ គេចខ្លួនទៅ ស្រុកកំណើត នៅភូមិ ត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាត់ទៅ។

ក្រោយមកកម្លាំងសមត្ថកិច្ច ស្រុកអង្គស្នួល សហការជាមួយ សមត្ថកិច្ច ជំនាញខេត្ត ចុះទៅដល់ កន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសល្យវិច្ច័យ បើកធ្វើការ ស្រាវជ្រាវ ស៊ើបអង្កេត។ លុះដល់ ម៉ោង ២២និង១០ នាទី កម្លាំងសមត្ថកិច្ច បានឈានទៅ កំណត់បាន មុខសញ្ញាសង្ស័យ ហើយសហការ ជាមួយនគរបាល ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឈានទៅ ធ្វើការឃាត់ខ្លួន ជនសង្ស័យ នៅចំណុច ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តែម្តង ។

នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើ ឃាតកម្ម ដោយយកពូថៅ កាប់ទៅលើជន រងគ្រោះជាប្រពន្ធ កំពុងដេកលក់ ចំក្បាលចំនួន ៥ ពូថៅ បណ្តាល ឲ្យ ស្លាប់ភ្លាមៗពិតប្រាកដមែន។ ហើយមូលហេតុខ្លួនបាន ប្រចណ្ឌប្រពន្ធ មានរយៈពេល ៣ឆ្នាំ មកហើយ និងធ្លាប់មាន ជម្លោះជាមួយគ្នា ជាញឹកញាប់ផងដែរ។

សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅគ្រាដែលគេបាន ប្រទះ​ឃើញ​សព​កម្មការិនី​រោងចក្រ​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ជួល​សង្ស័យឃាតកម្ម ​កាលពី​វេលា​ម៉ោង​២០​និង​១៥​នាទី​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​លើ​ផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​អង្គ​ព​ពាយ​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​ បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​ដែល​ត្រូវ​ជន​ដៃដល់​កាប់សម្លាប់​មានឈ្មោះ​ ឈិ​ត​ ម៉ាច​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្ម​កា​នី​រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ភូមិ​ក្រាំងក្រូច​ ឃុំ​ភ្នំ​តូច​ ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​អង្គ​ព​ពាយ​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​។​ ស្ដ្រី​រង​គ្រោះ​មាន​ប្ដី​ និង​កូន​៣​នាក់​ ប្រុស​២​នាក់​ ស្រី​១​នាក់​។​

​ប្រភព​ដដែល​បន្ដ​ថា​ តាម​ការ​បំភ្លឺ​របស់​បុរស​ឈ្មោះ​ ឈិ​ន​ តាក់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អង្គ​ព​ពាយ​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គស្នួល​ ដែល​ត្រូវជា​ប្អូន​ស្ដ្រី​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ កន្លង​មក​ស្ដ្រី​រង​គ្រោះ​និង​ប្ដី​បាន​នាំ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត​ពី​ខេត្ដកំពង់ស្ពឺ​ មក​ស្នាក់​នៅផ្ទះ​ជួល​នៅ​ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ ដើម្បី​មក​ធ្វើ​ការងារ​រោងចក្រ​ ដោយ​ផ្ទះ​ជួល​របស់​ក្រុម​គ្រួសារ​រង​គ្រោះ​ នៅ​ជិត​ផ្ទះ​របស់​ខ្លួន​។​ បុរស​ជា​ប្អូន​ ឱ្យ​ដឹង​ទៀត​ថា​ ស្ដ្រី​រង​គ្រោះ​ និង​ប្ដី​តែងតែ​មានការ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ បុរស​ជា​ប្អូន​ជន​រង​គ្រោះ​បានឃើញ​ផ្ទះ​បងស្រី​ (​ស្ដ្រី​រង​គ្រោះ​)​ មាន​ភាព​ងងឹត​មិន​បើក​អំ​ពូ​ល​ភ្លើង​ ហើយ​ក៏​មានការ​ងឿងឆ្ងល់​ រួច​ក៏​ដើរទៅ​មើល​ និង​បាន​ស្រែកហៅ​បងស្រី​របស់​ខ្លួន​ តែ​មិន​លឺ​ឆ្លើយ​តប​ ភ្លាម​នោះ​ខ្លួន​ក៏​ឡើង​ទៅ​មើល​លើ​ផ្ទះ​បញ្ចាំង​ភ្លើង​ពិល​មើល​ ក៏​បានឃើញ​ជន​រង​គ្រោះ​ដេក​ដណ្ដប់ភួយ​ជិត​ ដោយ​ចេញ​តែ​ចុងជើង​ ហើយ​ខ្លួន​ក៏​ចូល​ទៅ​ជិត​ចាប់​អង្រួន​ន​ជើង​ ស្រាប់តែ​ជើង​ស្ត្រី​រង​គ្រោះ​មាន​សភាព​រឹង​បាត់​ទៅ​ហើយ​ បន្ទាប់​មក​ក៏​បាន​បើក​ភួយ​មើល​ ស្រាប់តែ​ឃើញ​ស្នាម​កាំបិត​កាប់​ត្រង់​ក្បាល​ជា​ច្រើន​កន្លែង​ ទើប​មានការ​ភ្ញាក់ផ្អើល​ និង​បាន​រាយការណ៍​ជូន​មេ​ភូមិ​ និង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ម្កាក់​ ដើម្បី​ធ្វើការ​ពិនិត្យ​។​

​ ក្រោយ​ពី​នគរបាល​ប៉ុស្ដិ៍​ទទួល​បាន​ព័ត៌មាន​ ភ្លាម​នោះ​ក៏​បាន​រាយការណ៍​បន្ដ​ទៅ​មន្ដ្រី​ជំនាញ​ស្រុក​ និង​សហការ​ជាមួយ​មន្ដ្រី​ជំនាញ​ខេត្ដ​ ចុះ​មក​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​សាកសព​ រួច​បញ្ជាក់​ថា​ ស្ដ្រី​រង​គ្រោះ​ គឺ​ពិតជា​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម​ប្រាកដ​មែន​ ដោយនៅ​លើ​ក្បាល​ជន​រង​គ្រោះ​ផ្នែក​ខាងស្តាំ​មាន​ស្នាម​កាប់​ចំនួន​៥​កន្លែង​ ២​កាំបិត​ផុង​លលាដ៍ក្បាល​,​ ២​កាំបិត​ទៀត​ដល់​លលាដ៍​ និង​១​កាំបិត​ទៀត​ចំ​ឆ្អឹង​ក​ និង​ដាច់​ក្រ​ចៀក​ខាងស្តាំ​ជា​ចំរៀកៗ​។​

​ក្រោយ​ពី​មន្ដ្រី​ជំនាញ​ធ្វើការ​ពិនិត្យ​រួច​ ក៏​បាន​ប្រគល់​សាកសព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តា​ប្រពៃណី​។​ ចំពោះ​ករណី​ខាងលើ​នេះ​ មន្ដ្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​ បញ្ជូនជន​ដៃទៅតុលាការតាមនីតិវិធី​ច្បាប់​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ