បាត់ដំបង៖នៅវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យពីរនាក់ត្រូវកម្លាំងនគរបាលស្រុកសំពៅលូនឃាត់ខ្លួនរួមទាំងថ្នាំញៀនតាមភាពជាក់ស្តែង។
ជនសង្ស័យទាំងពីរត្រូវសមត្ថកិច្ចឃាតខ្លួននៅចំណុចភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីនគរបាលស្រុកខាងលើបានអោយដឹងថា៖ជនសង្ស័យតាំងពីរឈ្មោះ ១-ងឿន សុភាព ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ កង សុីណាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅចំណុចខាងលើ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរួមមាន៖ថ្នាំញៀន១កូនថង់ ថង់សម្រាប់ច្រកថ្នាំញៀន១ដុំ កាំបិត៣ដើម និងសម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យតាំងពីរនាក់ត្រូវកម្លាំងជំនាញកពុងសាងសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ដោយសុខ កុសល
Tag: ជួញដូរគ្រឿងញៀន