ព្រឹតិ្តការណ៍ថ្មីៗ

ខ្មាន់កាំភ្លើងបាញ់ប្រហារ ជនជាតិ​ចិន​​៤នាក់ ឲ្យរងរបួសនៅក្រុងព្រះសីហន

3 ខែ មុន 139 តូ សុផល

ខេត្តព្រះសីហនុ ៖ ប្រភពពីសមត្ថកិច្ចខេត្តបានថ្លែងអោយដឹងថា នៅវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធបាញ់ប្រហារគ្នាកើតឡើង ក្នុងហាងលក់អាហារចិនមួយកន្លែងត្រង់ចំណុចភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ បណ្តាលអោយជនរងគ្រោះជាជនជាតិចិនចំនួន០៤នាក់រងរបួស។

បច្ចុប្បន្នកំពុងសង្គ្រោះនៅគ្លីនិកសេតេ ដែលមានឈ្មោះ៖
ទី១-ឈ្មោះ Zhang kun ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទេសចរណ៍ត្រូវ២គ្រាប់ត្រង់ភ្លៅខាងស្តាំ។
ទី២-ឈ្មោះ Yang huaihua ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរទេសចរណ៍ត្រូវ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ។
ទី៣-ឈ្មោះ Yang junqing ភេទប្រុស អាយុ២៧ឆ្នាំមុខរបរទេសចរណ៍ ត្រូវ៣គ្រាប់ត្រង់ភ្លៅធ្វេង១គ្រាប់និងកំភួនជើងខាងធ្វេង១គ្រាប់និង ភ្លៅស្តាំ១គ្រាប់។
ទី៤-ឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរទេសចរណ៍ ត្រូវ២គ្រាប់ ត្រង់ភ្លៅស្តាំទាំង២។ ជនរងគ្រោះទាំងអស់ស្នាក់នៅ សណ្ឋាគាខ្សាច់មាស។

ចំណែកជនបង្កដែលគេសង្សយ័ថាជាជនជាតិចិនដូចគ្នា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយក្រោយពីការបាញ់ប្រហារទៅលើជនរងគ្រោះរួចមក បានជិះម៉ូតូគេចខ្លួនបាត់។

ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ