ព្រឹតិ្តការណ៍ថ្មីៗ

ដើ​ម​ឈើ​ សាលាក្រុង រលំស​ង្ក​ត់​រ​ម៉​ក​ក​ង់​៣ ប​​ណ្តា​លអោ​​យ​បុរ​ស​ម្នា​ក់​រ​ង​រ​បួ​ស​បែ​ក​ក្បា​ល

12 ខែ មុន 174 តូ សុផល

ភ្នំពេញ ៖ យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានបុរសជាអ្នករត់រម៉កម៉ូតូកង់៣ម្នាក់រងរបួសបែកក្បាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយសារតែដើមឈើមួយដើមបានរលំសង្កត់មកលើរម៉កម៉ូតូកង់៣ខណៈពេលដែលរូបគាត់កំពុងតែបើកបរ។

ហេតុការណ៏ដែលបាក់ដើមឈើរលំសង្កត់រម៉កកង៣ និងម្ចាស់រម៉កនេះបានកើតឡើងពេលមេឃកំពុងតែភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយវិថីព្រះសីហនុសង្កាត់បឹងកេងកង២ខណ្ឌចំការមន។

ក្រោយពេលកើតហេតុក៏មានគណៈបញ្ជារការឯកភាពខណ្ឌចំការមនបានដឹកនាំកម្លាំងចុះទៅអារដើមឈើដែលរលំចេញពីផ្លូវដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានធ្វើចរាចរណ៏ជាធម្មតាឡើងវិញផងដែរ៕

ពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនគួរឈប់ក្រោម ឬក្បែរដើមឈើធំៗនោះទេ ព្រោះអាចនិងជួបករណីដូចខាងលើ ផ្ទុយទៅវិញ  បើសិនពលរដ្ឋ ប៉ះ ឬបុកដើមឈើវិញច្បាស់ ជាត្រូវសងតាមការទាមទាររបស់សាលាក្រុងមិនខាន ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!