ព្រឹតិ្តការណ៍ថ្មីៗ

ទប់ទឹកភ្នែកមិនជាប់! ​ថៃ​ចាប់​ពលករ​ខ្មែរ​បញ្ជូន​មកវិញ ១ថ្ងៃ ពី​៥០​ទៅ​១០០​នាក់​

1 ឆ្នាំ មុន 142 តូ សុផល

​បន្ទាយ​មាន​ជ័យ​ ៖​ ​ឯកឧត្តម​ សួន​ បវរ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅ​សាលា​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​  បានថ្លែងថា អាជ្ញាធរ​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ខុសច្បាប់​ បញ្ជូន​មក​១​ថ្ងៃ​ប្រមាណ​៥០​ទៅ​១០០​នាក់​ ។

​ឯកឧត្តម សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ថា​៖​ ដោយ​មាន​លិខិត​ពី​ក្រសួងមហាផ្ទៃ​ជូនដំណឹង​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​ គឺ​រដ្ឋាភិបាល​ថៃ​បាន​រឹត​បន្តឹង​ច្បាប់​ការងារ​នៅ​ប្រទេស​ថៃ​ និង​ចាប់​ពលករ​ដែល​ធ្វើការ​គ្មាន​ច្បាប់​ និង​ចាប់​បញ្ជូន​ ជាក់ស្តែង​ រយៈពេល​២​ទៅ​៣​ថ្ងៃនេះ​ ភាគី​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​១​ថ្ងៃ​មាន​ប្រមាណ​៥០​ទៅ​១០០​នាក់។

​ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖​ មូលហេតុ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ដូច​ធម្មតា​ គឺ​មន្ត្រី​ច្រក​ចេញចូល​តែ​មួយ​ រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​ បាន​ទទួល​ធ្វើ​ប័ណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៧.៥០០​នាក់​ និង​ផ្តល់​ជូន​បាន​ចំនួន​១៥.០០០​ប័ណ្ណ​ ។​

​ដោយ​យោង​តាម​របាយការណ៍​ប្រចាំខែ​មិថុនា​ ឆ្នាំ​២០១៨​ ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ​ គ្រប់គ្រង​ទេស​ន្ត​ប្រវេសន៍​ពលករ​ខ្មែរ​ ដែល​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ មាន​ចំនួន​១.៨៩៣​នាក់​ ស្រី​៦១៧​នាក់​ និង​កុមារ​១៧៣​នាក់​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!