ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខេត្តបន្ទាយមានជ័យ គ្រោងរកដៃគូរថ្មីដោះស្រាយ​រឿង ច្រកបង្គោលព្រំដែនលេខ៤៣ ដែលជាប់គាំង

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

បន្ទាយមានជ័យ ៖ ច្រកបង្គោលព្រំដែនលេខ៤៣ ដែលជាច្រកសេដ្ឋកិច្ច គ្រោងនឹងបើក តែបែរជាជាប់គាំងយូរ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំបើកកិច្ចប្រជុំពិភាក្សាមួយ នៅក្នុងសាលប្រជុំសាលាខេត្ត ដើម្បីរកដំណោះស្រាយ ដោយគ្រោងរកដៃគូថ្មី ខណះក្រុមហ៊ុនវិនិយោគ កំពុងរងចាំអាជ្ញាធរខេត្ត ធ្វើការទំនាក់ទំនង ទៅភាគីខាងថៃ កសាងផ្លូវ២០០ម៉ែត្រ ពន្លឿនការសហការជាមួយ មន្ត្រីជំនាញផ្សេងៗទៀត ។
លោក សំ ផាន់រិទ្ធិ ប្រធានក្រុមហ៊ុនសុំផាន់រិទ្ធ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំពិភាក្សា កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះថា ក្រុមហ៊ុនដែលរាជរដ្ឋាភិបាល បានផ្តល់សិទ្ធធ្វើវិនិយោគ នឹងគ្រោងបើកច្រកបង្គោលព្រំដែនលេខ៤៣ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលជាច្រកសេដ្ឋកិច្ចមួយ សម្រាប់បង្កើនភាពងាយស្រួល ក្នុងការដោះដូរទំនិញ រវាងប្រជាពលរដ្ឋ ជាប់ព្រំដែនកម្ពុជា.ថៃ ។ លោកបញ្ជាក់ថា ខណះពេលនេះភាគីក្រុមហ៊ុន កំពុងសុំអោយអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ស្នើរសុំទៅភាគីថៃ កសាងផ្លូវប្រវែង២០០ម៉ែត្រ ពីកម្ពុជា តភ្ជាប់ទៅនិងភាគីថៃ អោយបានឆាប់រហ័ស ដើម្បីងាយស្រួល ស្នើសុំអោយអាជ្ញាធរខេត្ត រៀបចំមន្ត្រីជំនាញ សហការជាមួយ ក្រុមហ៊ុន រៀបចំតំបន់អភិវឌ្ឍន៍ គ្រោងបើកច្រកមួយនេះ អោយដំណើរការបានឆាប់ ។
លោក សាន ស៊ានហូរ អភិបាលស្រុកអូរជ្រៅ បានលើកឡើងថា គ្រោងការបើកច្រកលេខ៤៣នេះ គឺត្រូវបានជាប់គាំង ជាច្រើនឆ្នាំមកហើយ ដោយសារមានការដោះដូរ អភិបាលខេត្តបន្ទាយមានជ័យ ចំនួន៥រូបជាបន្តបន្ទាប់ ប៉ុន្តែបញ្ហាផ្សេងទៀត លោក សាន ស៊ានហូរ បានស្នើរសុំអោយភាគីក្រុមហ៊ុនសុំផាន់រិទ្ធ រកដំណោះស្រាយផលប៉ះពាល់ដោយខ្លួនឯង ហើយខាងអាជ្ញាធរស្រុក និងសហការជាមួយ ធ្វើយ៉ាងណាអោយដំណើរ ទៅមុខឆាប់រហ័ស ព្រោះភាគីខាងថៃគេរងចាំតែកម្ពុជា ដំណើរអភិវឌ្ឍន៍ដល់ណា តែប៉ុណ្ណោះ ។
លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយយោងតាមកិច្ចប្រជុំគណះកម្មការព្រំដែនថ្នាក់ភូមិភាគទី៥ គឺលោឧត្តមសេនីយ៍ឯក ប៊ុន សេង អគ្គបញ្ជាការង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានលើកឡើងថា ច្រកបង្គោលព្រំដែនលេខ៤៣នេះ គឺបានជាប់គាំងយូរ ដូច្នេះអាជ្ញាធរខេត្ត គួររកដៃគូវិនិយោគថ្មី ។

លោកក៏បានបន្ថែមថា គម្រោងបើកច្រកបង្កោលព្រំដែនលេខ៤៣ ដែលអាជ្ញាធរស្រុកអូរជ្រៅ ស្នើរសុំអោយក្រុមហ៊ុនសុំផាន់រិទ្ធ រៀបចំអភិវឌ្ឍន៍លើផ្ទៃដី៦៤ហិតា ខាងក្រុមហ៊ុនគួរតែដោះស្រាយ ផលប៉ះពាល់ដោយខ្លួនឯង និងត្រូវលើកគម្រោងកសាង អោយដំណើរការបានឆាប់ ដើម្បីកុំឲ្យជាប់គាំងយូរ ជាបន្តទៀត ៕

IMG-20160520-WA0019-1 IMG-20160520-WA0018-1 IMG-20160520-WA0017-1d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: