ព្រឹតិ្តការណ៍ថ្មីៗ

Update ចាប់ខ្លួន ម្ចាស់ Facebook ឈ្មោះ «យមរាជ លោកីយ៍» លោក សន សំនៀង ចោទប្រកាន់ផ្សាយពត៌មានមិនពិត

1 ឆ្នាំ មុន 565 តូ សុផល

កំពង់ធំ ៖ អតីតមេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ ឈ្មោះ សន សំនៀង ម្ចាស់ Facebook ឈ្មោះ «យមរាជ លោកីយ៍»

ត្រូវ​កម្លាំងអាវុធហត្ថចាប់ខ្លួនបាននៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមការចោទប្រកាន់ ពាក់ព័ន្ធការបង្ហោះរឿងមិនពិត ប៉ះពាល់ដល់កិត្តិយសកងកម្លាំងស្ថាប័ន កងរាជអាវុធហត្ថ ។ ការចាប់ខ្លួន ម្ចាស់ហ្វេសប៊ុក យមរាជលោកីយ៍ បានប្រព្រិត្តិទៅកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។

តាមសេចក្តីប្រកាសរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចោទប្រកាន់ទៅលើ ឈ្មោះ សន សំនៀង ម្ចាស់ហ្វេសប៊ុក យមរាជ លោកីយ៍ បានបង្ហោះព័ត៌មានតាមបណ្តាញសង្គម គណនីឈ្មោះ «យមរាជ លោកកីយ៍» ហើយការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ ។

មូលហេតុដែលកងរាជអាវុធលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាននេះ ព្រោះកំឡុងរយៈពេលប៉ុន្មានថ្ងៃនេះ មានគណនីមួយ ឈ្មោះ «យមរាជ លោកកីយ៍» ដែលមានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយ ក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧ បាននិយាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ន កងរាជអាវុធហត្ថ។​

តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ​ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី, និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន បានជ្រាបថា ការនិយាយរបស់ឈ្មោះ សន សំនៀង នេះពុំមានការពិតនោះទេ ។ ចំពោះបុគ្គល និងអ្នកសារព័ត៌មាន ដែលបានយក​ពាក្យសម្តី ឬវីដេអូរបស់ឈ្មោះ សន សំនៀង ទៅផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗ ឬតាមបណ្តាញសង្គម សុំជួយកែតម្រូវឡើងវិញ ស្របតាមច្បាប់ជាធរមាន» ។

ទោះជាអាវុធហត្ថ ចុះទៅដល់ទីតាំង លើដងផ្លូវ ក្បែរសាលាស្រុកបារាយណ៍ ខណៈដែល សន សំនៀង កំពុងឡាយ បង្ហោះពត៌មាន ក្នុងគណនី ហ្វេសប៊ុក យមរាជលោកីយ៍ ទាមទាឲ្យបញ្ឈប់ ការឡាយ បើនៅបន្តនោះ អាវុធហត្ថ នឹងចាប់ខ្លួន ចំណាត់ការតាមផ្លូវ ច្បាប់ ក៏ប៉ុន្តែ លោក សន សំនៀង នៅតែឡាយដដែល ដោយលើកឡើង ពីភាពអយុត្តិធម៌សម្រាប់ខ្លួន រឿងចាប់គ្រឿងញៀន «កញ្ឆាក្រៀម»១៧២គីឡូក្រាម កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង៤ភ្លឺ ទើបធ្វើឲ្យខ្លួន អស់ការងារ អស់លុយ៣០មុឺនដុល្លារ បែកបាក់ក្រុមគ្រួសារ អស់ទ្រព្យសម្បត្តិ ដោយសារចាប់ឡានដឹកកញ្ឆាក្រៀម១៧២គីឡូក្រាម ។

តែទោះជាយ៉ាងណាក្តី ពត៌មានដែល លោក សន សំនៀង ផ្សព្វផ្សាយ នោះត្រូវបាន អាវុធហត្ថលើផ្ទៃប្រទេស អះអាងថា ជាពត៌មានមិនពិត ទើបឈានដល់ចាប់ខ្លួន សន សំនៀង កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ