ព្រឹតិ្តការណ៍ថ្មីៗ

ស្រា ពិតជាធ្វើមនុស្ស លែងស្គាល់សូម្បីតែឳពុក ឬសាច់ញាតិខ្លួន?

11 ខែ មុន 262 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ហិង្សាក្នុងគ្រួសារនិងធ្វើឲ្យខូចខាតដោយចេតនា។

កាលពីថ្ងៃអាទិត្យ៣កើតខែទុតិយាសាធ ឆ្នាំចសំរឹទ្ធិព.ស.២៥៦២ត្រូវថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង១៤ និង៣០នាទីនៅចំណុចភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាងខេត្តកណ្ដាល។
ជនរងគ្រោះ

ទី១. ឈ្មោះ នួន នឿនភេទប្រុសអាយុ៤៩ឆ្នាំជន ជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាឪពុក)មានស្នាម
ហើមមាត់ ។
ទី២. ឈ្មោះ អ៊ុត វង្ស ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់៣ (មាបង្កើតជនសង្ស័យ)
អ្នកទាំង២មានទីលំនៅភូមិកើតហេតុខាងលើ។

វត្ថុតាងចាប់យក៖ ពូថៅចំនួន០១និងកាំបិតផ្គាក់១ ។
ជនសង្ស័យ ឈ្មោះ នឿន លីណា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ
កើតហេតុខាងលើ ។

ប្រភពអោយដឹងថា នៅថ្ងៃកើតហេតុខាងលើ ឈ្មោះ នឿន លីណា មានសភាពស្រវឹងស្រា ហើយមកដល់ផ្ទះវិញ ឪពុកបាននិយាយណែនាំអំពីការដើរផឹកស៊ីភ្លេចការងារផ្ទះ ភ្លាមនោះ ឈ្មោះ លីណា ខឹងឪពុកឈ្មោះ នួន នឿន ស្ដីបន្ទោសឲ្យខ្លួន ក៏រុញឈ្មោះ នឿន ភ្លាមៗនោះ ឈ្មោះ នឿនបានទះ មុខឈ្មោះ លីណា ចំនួន១ដៃ រំពេចនោះ ឈ្មោះ លីណា ស្ទុះធាក់ និងដាល់ឈ្មោះ នឿន តបវិញបណ្ដាលឲ្យហើមមាត់ស្របពេលនោះឈ្មោះអ៊ុត វង្ស បើករ៉ឺម៉កដឹកភ្ញៀវមកដល់ឃើញក៏ឈប់ហើយចុះជួយឃាត់ពេលនោះ ឈ្មោះ លីណា ក៏យកកាំបិត និងពូថៅដេញកាប់ឈ្មោះ វង្ស ត្រូវឈ្មោះ វង្សរត់រួចកាប់មិនបានទេ ហើយក៏មកកាប់ រ៉ឺម៉កកង់បីនិងកាប់ម៉ូតូតែម្តង។

ពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់បាន អន្ដរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ លីណា មកប៉ុស្ដិសាកសួរ។

 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកស្អាងដើម្បីបន្ដអនុវត្តចាត់ការ តាមនីតិវីធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!