ព្រឹតិ្តការណ៍ថ្មីៗ

មានករណីអគ្គីភ័យក្នុងមូលដ្ឋានខណ្ឌដូនពេញ គឺមានម៉ូតូទឹកពន្លត់អគ្គីភ័យរបស់រដ្ឋបាលខណ្ឌដូនពេញចេញអន្តរាគមន៍…..

2 ខែ មុន 388 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ២កេីត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០:៤៥នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះអន្តរាគមន៍លើករណី អគ្គីភ័យមួយកន្លែង កើតឡើងនៅភោជនីយដ្ឋានអ្វេស ស៊ីស៊ី ស្ថិតនៅបណ្តោយ តីរៈវិថីព្រះស៊ីសុវត្ថិ កែង១៧៨ ក្នុង សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមូលហេតុឆេះឡដុតភីហ្សា និង ឆេះម៉ាស៊ីន បូមផ្សែងក្នុងចង្ក្រានបាយ ។

អគ្គីភ័យខាងលើ ត្រូវបានអន្តរាគមន៍ពន្លត់ដោយម៉ូតូទឹក របស់ រដ្ឋបាលខណ្ឌដូនពេញចំនួន០៣គ្រឿង និង រថយន្តការិយាល័យអគ្គិភ័យចំនួន ០៣គ្រឿង ដោយបានរលត់ទាំងស្រុងនៅម៉ោង ១១,១៥ នាទីនាថ្ងៃដដែល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ