ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្បែដងផ្លូវ សង្ស័យខ្យល់គ

4 ខែ មុន 94 តូ សុផល
  1. ភ្នំពេញ៖បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់លើចិញ្ចើមផ្លូវបង្ករភ្ញាក់ផ្អើនិងរាយការណប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកាលពីម៉ោង ០៦និង៣០នាទីព្រឹក
    ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨នៅចិញ្ចើមផ្លូវ ឌួង.ងៀបទី ៣ មុខដីឡូត៏គ្មានលេខ ក្រុមទី
    ៤ ភូមិទ្រង់មាន់ សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ ។សពគ្រាន់តែដឹងថាឈ្មោះ តឿ ភេទ ប្រុស
    អាយុប្រហែល៤០ឆ្នាំ សម្បុរខ្មៅស្រឯម មាឌល្មម សក់ស្លូតខ្លី កំពស់១,៥៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅពុំស្គាល់ស្នាក់នៅចិញ្ចើមផ្លូវកន្លែងកើតហេតុ។ប្រភពពីបុរសម្នាក់ឈ្មោះ ព្រៃ មាន អាយុ
    ៣២ ឆ្នាំ មុខរបរ រើសអេតចាយបានឲ្យដឹងថាជនរងគ្រោះជាអ្នកផឹកស្រាថ្នាំជាប្រចាំ លុះថ្ងៃទី ១៣ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង១៦និង
    ០០នាទីល្ងាចឃើញគាត់អង្គុយផឹកស្រាម្នាក់
    ឯងនៅចំណុចខាងលើវាជាទំលាប់គាត់ទៅហើយ ពេលនោះគាត់ដែលជាសាក្សីក៏ចេញ
    ទៅរើសអេតចាយបាត់ទៅ លុះដល់ព្រឹកឡើងម៉ោងកើតហេតុខាងលើ ពេលត្រឡប់មកពីរើសអេតចាយវិញគាត់ដែលជាសាក្សីក៏អោយឈ្មោះវិត ទៅដាស់ជនរងគ្រោះអោយងើបទើបដឹងថាស្លាប់និងបានបង្ករភ្ញាក់ផ្អើឡើងប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យតែម្តង។

    តាមការចុះពិនិត្យរបស់ការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញនិងក្រោមការពិនិត្យរបស់ឧកញ៉ាវិជ្ជ:បណ្ឌិត
    នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញបានបញ្ជាក់ថាបុរសខាងលើ ស្លាប់ដោយគាំងបេះដូង។

    បច្ចុប្បន្នសាកសពប្រគល់អោយប៉ុស្ត៏នគរ
    បាលរដ្ឋបាលអូរបែកក្អមយកទៅដំគល់ទុកនៅវត្តទឹកថ្លាក្រែងមានសាច់ញាតិមកទទួល។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ