ព្រឹតិ្តការណ៍ថ្មីៗ

បុរសជាកម្មកសំណង់ម្នាក់ លើកដែកមិនប្រយត្ន័ ប៉ះខ្សែភ្លើង ឆ្លងចរន្តឆក់ប៊ិះស្លាប់

2 ខែ មុន 100 តូ សុផល

ព្រៃវែង ៖បុរសជាជាងម្នាក់ខ្វះកាប្រុងប្រយត្ន័លើកដែក ត្រូវចំចរន្តភ្លើងអគ្គីសនីឆក់រហូតដល់សន្លប់ នៅខណៈកំពុងផ្សារដំបូលផ្ទះអោយគេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥៧នាទីព្រឹក នៅចំណុចផ្ទះរបស់ឈ្មោះ វរ័ ចំរើន ភេទប្រុស អាយុ៥៧ឆ្នាំ ស្ថិតនៅក្នុងភូមិព្រៃកណ្តៀង ឃ៉ំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ម៉ាក់ ឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅក្នុងភូមិកើតហេតុ។

បើតាមប្រភពព៏ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅពេលកើតហេតុនោះ ជនរងគ្រោះកំពុងផ្សារដំបូលផ្ទះ នៅផ្ទះកើតហេតុ ហើយពេល គាត់លើកដែកឡើងទៅលើ ដើម្បីផ្សារដំបូលផ្ទះ ដោយមិនបានប្រុងប្រយ័ត្ន ធ្វើអោយចុងដែកបានទៅប៉ះនិងខ្សែរភ្លើងស្រាត ដែលរាយនៅតាមបង្គោលភ្លើងខាងមុខផ្ទះ ទើបធ្វើអោយឆ្លងចរន្តភ្លើង ឆក់រហូតដួលសន្លប់នៅហ្នឹងដី ហើយភ្លាមៗនោះក៏ត្រូវបានម្ចាស់ផ្ទះ ដឹកយកទៅកាន់មន្ទីរពេទ្យខេត្តព្រៃវែង អោយក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ។ ដោយឡែកប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ករណីនេះគឺចាត់ទុកថាសំណាងណាស់ ដោយពេលឆក់ភ្លាមនោះ ជនរងគ្រោះបានរបូតដៃចេញពីដែកដែលប៉ះស្រូបហ្នឹងខ្សែភ្លើង ទើបគ្រាន់តែរបួសសន្លប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ