ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

2 ខែ មុន 172 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ក្នុងនោះមានម្នាក់ជាដៃជើង របស់មេក្លោងលក់គ្រឿងញៀនសកម្មក្នុងមូលដ្ឋានផង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ល្បាតប្រទះជួប ចាប់ឃាត់ខ្លួនបាន រួមជាមួយឧបករណ៍ជក់មួយចំនួនទៀត កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះល្វែងមួយទុកចោល ក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ឈាន នាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរដើរលក់ថ្នាំញៀនឲ្យថៅកែ ម្នាក់ទៀត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដីក្រហម ឃុំថ្នល់កែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាដៃជើង របស់កម្មករជនលក់គ្រឿងញៀនក្នុងមូលដ្ឋាន ។ ទី២ ឈ្មោះ ឈិន ភារុណ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅតាមកន្លែងធ្វើការ ក្នុងខណ្ឌទួលគោក មានស្រុក ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ជាអ្នកប្រើប្រាស់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាល ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ពោធិសែនជ័យ តែងតែដាស់តឿន រំលឹក ជម្រុញឲ្យកម្លាំងនគរបាល ចំណុះអធិការដ្ឋាន យកចិត្តទុកដាក់ បង្ក្រាប ទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋាន ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ អនុញាតិពីលោក សាន ប៉ែត នាយប៉ុស្តិ៍រដ្ឋបាល កម្លាំងចុះល្បាតក្នុងភូមិសាស្រ្តខាងលើ ប្រទះជួបជនសង្ស័យ២នាក់ ហើយឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងមួយចំនួន ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ