ព្រឹតិ្តការណ៍ថ្មីៗ

​​Updated: ទីបំផុត ចាងហ្វាង​កាសែត ​”​ដំណឹង​កម្ពុជា​” ត្រូវតុលាការ​ សម្រេច​ឃុំខ្លួន ក្រោម​បទចោទប្រកាន់​ចំនួន​ពីរ​

2 ខែ មុន 181 តូ សុផល

សៀមរាប​ ៖​ ចាងហ្វាង​កាសែត​”​ដំណឹង​កម្ពុជា​”​គឺ​លោក​ ឆោម​ ស៊ី​ថា​ ដែល​ត្រូវ​នគរបាល​ស្រុក​ស្វាយ​លើ​ចាប់ខ្លួន​ ករណី​ផ្ទុះអាវុធ​ ត្រូវ​តុលាការ​សម្រេច​ច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែកក្កដា​នេះ​ ក្រោម​បទចោទប្រកាន់​ចំនួន​ពីរ​។​

លោក​ យិ​ន​ ស្រាង​ អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា​ អ្នកកាសែត​ឈ្មោះ​ឆោម​ ស៊ី​ថា​ ភេទ​ប្រុស​ដែល​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​ចាប់​ឃាត់ខ្លួន​នោះ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​លោក​ អ៊ុំ​ចាន់​ថុ​ល​ បាន​ចេញ​ដីការ​សម្រេច​ឃុំ​ ខ្លួន​ដាក់​ពន្ធនាគារ​ ជា​បណ្តោះអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែកក្កដា​នេះ​ដោយ​​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ ។​ លោក​បន្ត​ថា​ បទល្មើស​ទី​១​ “​ប្រើប្រាស់​អាវុធ​ខុសច្បាប់​”​ និង​ទី​២​ “​គំរាម​ កំហែង​ ដោយ​មាន​បញ្ជារ​ឲ្យ​បំពេញ​លក្ខណៈ​អ្វីមួយ​”​ តាម​មាត្រា​៤៩០​និង​មាត្រា​២៣២​នៃ​ក្រមម​ព្រហ្មទណ្ឌ​ ។​

​សូម​រម្លឹក​ថា​ លោក​ឆោម​ស៊ី​ថា​ ចាងហ្វាង​កាសែត​ ដំណឹង​កម្ពុជា​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​។​

​ តាម​របាយការណ៍​នគរបាល​ស្រុក​ស្វាយ​លើ​ បាន​បង្ហាញ​ថា​ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​មានឈ្មោះ​ ម៊ី​ ស៊ូ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ យោធា​ មាន​ទីលំនៅ​ភូមិ​ដំណាក់​ ឃុំ​កំពង់​ ប្រណាក​ ស្រុក​ព្រះ​វិហារ​ ខេត្ត​ ព្រះ​វិហារ​ ។​ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ​ ​ឆោម​ ស៊ី​ថា​ ភេទ​ប្រុស​ អាយុ​ឆ្នាំ​៥៥​មុខរបរ​ ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា​ មាន​ទីលំនៅ​ ភូមិ​បាយាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខ​ណ្ឌ័​សែន​សុខ​ រាជធានី​ភ្នំពេញ​ មុន​ចាប់ខ្លួន​ស្នាក់​នៅ​សាខា​ស្នាក់​ការ​កាសែត​ នៅ​ភូមិ​ ទឹក​លិច​ ឃុំ​បឹង​មាលា​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​។​

​អង្គហេតុ​នៃ​រឿង​ ៖​ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១០​ ខែកក្កដា​២០១៨​ជន​រង​គ្រោះ​បាន​បើកឡាន​ដឹក​ឥ​វ៉ា​ន់​ពី​ខេត្តព្រះវិហារ​មក​ខេត្តសៀមរាប​ ។​ លុះដល់​វេលា​ម៉ោង​បី​រសៀល​ ថ្ងៃ​ដដែល​ ក្រោយ​ដាក់​ឥ​វ៉ា​ន់​រួច​ក៏​ត្រឡប់​មក​ខេត្តព្រះវិហារ​វិញ​ ដោយ​មាន​ម៉ូយ​ជិះ​ ជាមួយ​គ្នា​ពី​នាក់​ លុះ​ពេល​បើក​ដល់​ខាងជើង​ ផ្សារ​ស្វាយ​លើ​ថ្មី​ ស្រាប់តែ​ជន​ស​ង្ស​យ័​ខាងលើ​បាន​បើកឡាន​ម៉ាក​កា​ម៉ា​រី​ សេរី​ឆ្នាំ​2007(​ហា​យ​ហ្វ្រី​ត​)​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AM-1240​ តាម​ពីក្រោយ​ឡាន​ជន​រង​គ្រោះ​ ពេល​បើក​ដល់​ចំនុច​ខាងកើត​ស្នាក់​ការ​បរិស្ថាន​ក្បាល​ប្រើស​ឡាន​ជនសង្ស័យ​បាន​ឡើង​វ៉ា​ រួច​ចុច​កញ្ចក់​ឡាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់​ ជន​រង​គ្រោះ​រួច​ស្រែក​ជេរ​ថា​ អា​ហែង​ឈ្លើយ​ឆាប់​ឈប់​ឡាន​ភ្លាម​ ។​ ដោយ​ជន​រង​គ្រោះ​មិន​ឈប់​ហើយ​បន្ថែម​ល្បឿន​ ជន​ស​ង្ស​យ័​ក៏​បន្ថែម​ល្បឿន​ដូច​គ្នា​ បន្ទាប់​មក​ក៏​បាន​យក​កាំភ្លើង​បាញ់​គំរាម​ទៅ​លើ​ជន​រង​គ្រោៈ​ចំនួន​មួយ​គ្រាប់​។​ ពេល​នោះ​ជន​រង​គ្រោះ​បាន​បើកឡាន​បន្ត​មិន​ហ៊ាន​ឈប់​ ហើយ​ជន​ស​ង្ស​យ័​ក៍​នៅ​តែបើ​កតាម​បន្ត​ទៀត​លុះ​បើក​ដល់​ចំនុច​ការដ្ឋាន​កិន​ថ្ម​ក្បែរ​អង់​តែ​ន​ទូ​រស​ព្ឌ័​ភ្នំ​ក្បាល​ប្រើស​ ភូមិ​អង្កាញ់​ឃុំ​ស្វាយ​លើ​ ជន​ស​ង្ស​យ័​បាន​វ៉ា​ទៅ​មុន​ហើយ​ឈប់​ឡាន​ពាំង​ពីមុខ​ឡាន​ជន​រង​គ្រោះ​ បើកទ្វារ​ឡាន​ចុះ​មក​ហើយ​មាន​កាន់​កាំភ្លើងខ្លី​ទើប​ជន​រង​គ្រោះ​ស្គាល់ឈ្មោះ​ ឆោម​ សី​ុ​ថា​ ជា​អ្នកកាសែត​។​ ឃើញ​ដូចនេះ​ជន​រង​គ្រោះ​បាន​បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត​ ស្រប​ពេល​នោះ​ ជនសង្ស័យ​បាន​ស្រែក​ឲ្យ​ឈប់​ភ្លាម​ ជន​រង​គ្រោះ​មិន​ឈប់​ ទើប​ជនសង្ស័យ​បាន​បាញ់​គំរាម​មួយ​គ្រាប់​ទៀត​ ។​ ក្រោយ​ពេល​សម្ថ​កិច្ច​បាន​ទៅ​ ដល់​កន្លែង​កើតហេតុ​ ធ្វើការ​ពិ​និ​ត្យុ​ និង​មានការ​រាយ​ការ​ណ៏់​៍ពី​ជន​រង​គ្រោះ​ រួម​និង​ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ​ និង​បានការ​អនុញ្ញាត​ពី​លោក​ កើត​ វណ្ណ​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ផង​ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ខាងលើ​(​លោក​ចាងហ្វាង​)​តែ​ម្តង​។​

​ ទោះជា​យ៉ាងនេះ​ក្តី​ នៅ​ក្នុង​បទ​សម្ភាសន៍​មុន​ពេល​បញ្ជូន​ទៅ​តុលាការ​ លោក​ ឆោម​ ស៊ី​ថា​ បញ្ជាក់​ថា​ រូប​លោក​មិន​ដែល​មាន​កាំភ្លើង​ប្រើ​នោះ​ទេ​ ហើយ​ស្ទើរតែ​មិន​ដែល​ស្គាល់​កាំភ្លើង​ច្បាស់​ផង​ ព្រោះ​រូប​លោក​មិន​ធ្លាប់​ធ្វើ​ជា​កងកម្លាំង​អ្វី​សោះ​ ចេញពី​បួស​ជា​ព្រះសង្ឃ​គឺ​ធ្វើ​ជា​អ្នកកាសែត​រហូត​ ។​ ចឹ​ង​ទេ​បើ​រឿង​ប្រើប្រាស់​កាំភ្លើង​ពិតជា​មិន​មាន​ឡើយ​ ។​

​លោក​បាន​បន្ត​ថា​ នៅ​ថ្ងៃ​កើតហេតុ​ រូប​លោក​ដេក​ក្នុង​ស្នាក់​ការ​រហូត​ម៉ោង​៦​ល្ងាច​ ទើប​ប្អូន​ហៅ​ផឹក​ ។​ លុះ​ចប់​ពី​ផឹក​អំឡុង​ម៉ោង​៨​យប់​ ក៏​បើកឡាន​មក​ស្នាក់​ការ​វិញ​ តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឆែក​ឡាន​សួរ​រក​កាំភ្លើង​តែ​ម្តង​។​ ភ្លាមៗ​លោក​អនុញ្ញាត​ឲ្យ​ឆែក​ លុះ​ឆែក​មិនឃើញ​មាន​កាំភ្លើង​ហើយ​ សមត្ថកិច្ច​បែរជា​ដាក់​ខ្នោះដៃ​រូប​លោក​ទៀត​។​ តាម​ពិត​រូប​លោក​មិន​បានដឹង​រឿង​ថា​ មាន​អ្នក​ណា​ដឹក​អីវ៉ាន់​ពី​ណា​ទៅ​ណា​ ហើយ​មានការ​ប្រដេញ​ឡាន​គ្នា​ ដូច​សមត្ថកិច្ច​ថា​នោះ​ទេ​។​ នេះ​ជា​ការ​ចោទប្រកាន់​រូប​លោក​ខុស​តែ​ម្តង​។​ យ៉ាងណា​ លោក​បាន​សុំ​ឲ្យ​តុលាការ​ បើក​ការ​ស៊ើបអង្កេត​ដោយ​ជាក់លាក់​ មុន​ពេល​ផ្តន្ទាទោស​រូប​លោក​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ