ព្រឹតិ្តការណ៍ថ្មីៗ

ប្តីប្រពន្ធ២នាក់ មេក្លោងគ្រឿងញៀន២នាក់ប្ដីប្រពន្ធត្រូវចាប់ខ្លួនជាមួយថ្នាំញៀនច្រើនរយគ្រាប់

2 ខែ មុន 203 តូ សុផល

ស្ទឹងត្រែងៈ ២នាក់ប្ដីប្រពន្ធ ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៣កក្កដា ឆ្នាំ២០១៨នេះជាមួយវត្ថុតាងថ្នាំញៀនប្រមាណជាង៣៣១គ្រាប់។

បើតាមមន្ត្រីនគរបាលស្រុកសៀមប៉ាង បានឲ្យដឹងថា កម្លាំងជំនាញបានបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនមួយករណី ដោយចាប់យកវត្ថុតាងថ្នាំញៀន ប្រភទេអក្សរ WY ពណ៌ទឹកក្រូច ចំនួន៣៣១គ្រាប់ និងឃាត់ខ្លួនបានជនសង្ស័យ២នាក់ប្តីប្រពន្ធផងដែរ។

ជនសង្ស័យជាប្ដីមានឈ្មោះ ចៃ ភារម្យ អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ ធុង វ៉ាន់ឌិត អាយុ៣៥ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយទាំងពីរនាក់នេះជាមេក្លោងគ្រឿងញៀននៅស្រុកសៀមប៉ាង។

ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ