ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បញ្ជាអោយអនុវត្តយុទ្ធនា ការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍

4 ថ្ងៃ មុន 87 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ចាប់ពីម៉ោង ៧ និង ០០នាទី ដល់ម៉ោង២២ និង ០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត eស្ថិតក្នុង
សង្កាត់ ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន០១គ្រឿង
រួមមានៈ
១- ម៉ូតូចំនួន(គ្មាន) គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០១ គ្រឿង
៣- រថយន្ត ( គ្មាន ) គ្រឿង

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ