ព្រឹតិ្តការណ៍ថ្មីៗ

(ថ្មីក្តៅៗ) ពលរដ្ឋស្រុកស្នួល ខេត្តក្រចេះស្លាប់២នាក់និងច្រើននាក់កំពុងសង្គ្រោះ

2 ខែ មុន 208 តូ សុផល

ក្រចេះ ៖ តាមសេចក្តីរាយការណ៏ បឋម មកមុននេះបន្តិចថា ពេលនេះមានពលរដ្ឋនៅស្រុកស្នួល២នាក់បានស្លាប់បាត់បង់ជីវិតនឹង ជាង៣០នាក់ កំពុងជួយសង្រ្គោះ ជាបន្តបន្ទាប់នៅមន្រពេទ្យបង្អែកស្រុកស្នួល។

សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា អ្នករងគ្រោះទាំងអស់នោះ បើតាមការសន្និដ្ឋានជំហានដំបូង ថា អាចបណ្តាលមកពីពុលស្រា ស នៅក្នុងពិអីបុណ្យសពអ្នកភូមិមួយកន្លែង ស្ថិតនៅភូមិ ស្នួលវត្តកើត ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា នាពេលប្រលប់នេះ យ៉ាងហោចមានមនុស្ស ២នាក់ ត្រូវគេរាយការណ៍ថា បានស្លាប់ និងជាង៣០នាក់ កំពុងជួយសង្រ្គោះបន្ទាន់ បន្ទាប់ពីពួកគាត់ទាំងនោះ បានជួបបាតុភាព សង្ស័យពុលស្រា ស នៅពេលនាំគ្នាហូបកំដរបុណ្យសពក្នុងភូមិជាមួយគ្នា ។

ព័ត៌មានលម្អិតយ៉ាងណានោះ អង្គភាពយើងនិងផ្សាយជូនបន្តទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ