ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ០៣នាក់ទៅតុលាការ!

5 ថ្ងៃ មុន 178 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធ ករណីចរាចរ គ្រឿងញៀនខុសច្បាប់។ ជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានកម្លាំងល្បាតនៃមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនកាលពីថ្ងៃទី10ខែកក្កដា ឆ្នាំ2018 វេលាម៉ោង 17:30នាទី ត្រង់ចំណុចផ្លូវបេតុងមុខបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងដកហូតថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា០២កញ្ចប់។
ជនសង្ស័យទី១.ឈ្មោះអឿន សំអុល ហៅតុង ភេទប្រុស អាយុ17ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្តាល។
២-ឈ្មោះរ៉ា វណ្ណា ហៅខុង ភេទប្រុសអាយុ18ឆ្នាំជនជាតិខ្មែរមុខរបរ កម្មកររោងចក្រ។រស់នៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាខេត្តកណ្តាល។
3-ឈ្មោះ វ៉ិត សាលួន ហៅចយ ភេទប្រុស អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រស់នៅភូមិស្លែង ឃុំជ្រៃលាស់ស្រុកពញាឮ ខេត្តកណ្តាល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ