ព្រឹតិ្តការណ៍ថ្មីៗ

ជាប់ខ្នោះហើយ នៅញញឹមស្រស់ទៀត

5 ថ្ងៃ មុន 166 តូ សុផល

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចស្រុកសំរោង ចាប់ដាក់ខ្នោះ ដោយជាប់ពាក់ពន្ធ័ករណី ប្រើប្រាស់អាវុធខុសច្បាប់ ការចុះឃាត់ខ្លួននេះបានធ្វើឡើង កាលពីយប់រំលងអាធ្រាត វេលាម៉ោង២៤និង៤០នាទី ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃនាងពួន ឃំុជំុរះពេន ស្រុកសំរោង ខេត្តតាកែវ។

លោកមឿង សារុន អធិការនគរបាល ស្រុកសំរោង បានឲ្យដឹងថាជនសង្ស័យឈ្មោះស៉ឹម សំ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅ រស់នៅភូមិស្វាយទង ឃំុខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានមុខរបរមិនពិតប្រាកដ ។

លោកអធិការបានបន្តទៀតថា នៅវេលាម៉ោងខាងលើ កំលាំងរបស់លោកបានដើរល្បាត ក្នុងភូមិសាស្រ្ត ដោយសហការជាមួយកំលាំងប្រជាការពារភូមិ បានជួបប្រទះជនសង្ស័យ រួចក៏បានធ្វើការត្រួតពិនិត្យ បានរកឃើញមានអាវុធខ្លីមួយដើមម៉ាកK59 មានបង់មួយ មានគ្រាប់២។
សមត្ថកិច្ច ក៏បានចាប់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណំុរឿង ទៅតាមនិតិវិធីច្បាប់៕ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់