ព្រឹតិ្តការណ៍ថ្មីៗ

កក្រើកទៀតហើយ! ចិន២ក្រុមបើកឆាកប្រយុទ្ធគ្នាក្នុងកាស៊ីណូវិមានខ្សាច់ស របួសម្នាក់ ប៉ូលិសចាប់បាន៥នាក់

4 ខែ មុន 457 តូ សុផល

ខេត្តព្រះសីហនុ ៖ ជារឿយៗគេតែងតែឃើញ ក្រុមជនជាតិចិន តែងតែវាយប្រហារគ្នានៅតាមទីសាធារណៈនិងតាមកន្លែងហាងផឹកស៊ីនានា ក្នុងក្រុងទេសចរណ៍ជាប់មាត់សមុទ្រ និងធ្វើឱ្យប្រជាពលរដ្ឋក៍ដូចភ្ញៀវទេសចរណ៍ភ័យខ្លាចយ៉ាងខ្លាំង ដោយសារតែក្រុមជនជាតិចិនទាំងនោះហាក់ពុំញញើតខ្លាចច្បាប់និងសមត្ថកិច្ចកម្ពុជាយើងឡើយ។

ជាក់ស្តែងនាម៉ោង៤រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងរហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១៣ កក្កដា២០១៨ នេះមានកើតឡើងករណីហិង្សាដោយចេតនា កើតឡើង រវាងជនជាតិចិន និងជនជាតិចិននៅក្នុងកាស៊ីណូវិមានខ្សាច់ស ហើយត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់។

បើតាមសមត្ថកិច្ចថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០០និង២០នាទី ពាក់កណ្តាលអាធ្រាត្រ មានប្រជាពលរដ្ឋបានរាយការណ៍តាមទូរស័ព្ទថា មានជនជាតិចិនមួយក្រុម ខ្លះជិះរថយន្ត និងខ្លះទៀតជិះម៉ូតូកង់បី បាននាំគ្នាចូលទៅប្រព្រឹត្តអំពើហឹង្សាវាយប្រហារគ្នា យ៉ាងប្រសេកប្រសាច នៅ
ក្នុងកាស៊ីណូ វិមានខ្សាច់ស ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
មន្ត្រីនគរបានបានប្រាប់ទៀតថា ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានសហការណ៍គ្នា ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនជាតិចិនចំនួន ០៥នាក់ ក្នុងនោះមានម្នាក់រងរបួសមធ្យម ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះ សីហនុ រីឯបក្ខពួករបស់គេផ្សេងទៀតបានរត់គេចខ្លួនអស់ ។

ជនសង្ស័យទាំងនេះត្រូវបានកម្លាំងជំនាញ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ស្រង់យកអត្តសញ្ញាណ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវចាប់បក្ខពួកបន្ថែមទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ