ព្រឹតិ្តការណ៍ថ្មីៗ

ជាប់គុក ព្រោះស្បែកជើង៨គូរ!

4 ខែ មុន 89 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ២១ និង ៤០ នាទី ការិយាល័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយយកស្បែកជើងគំរូចំនួន ០៨ គូរម៉ាក MICHAEL KORS ប្រព្រឹត្តនៅចំណុចរោងចក្រស្បែកជើងហូស៊ីនតាយ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០០ និង ៥៧ នាទី រំលងអាធ្រាត។

ជនសង្ស័យ ឈ្មោះ វ៉ន មេត្តា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខក្រុមហ៊ុនសេវិន វ៉ាយ អេច ភីអេស។

វត្ថុតាងចាប់យក
-បំពង់ទីបជ័រ ចំនួន ០៤ ដើម ក្នុងនោះមួយដើមមានទំពក់សម្រាប់ខ្វារសម្ភារៈ
-ដែកថ្នាំងអំពៅ មានតទំពក់ខាងចុង ចំនួន ០១
-ទំពក់ឬស្សីមានតដងដែកនិងមានទំពក់ខាងចុងចំនួន ០១
-បំពង់ទីបដែក ចំនួន ០១
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន៥១០៥៥៦៧ ពាក់ស្លាកលេខ ភ្នំពេញ១GR-០៨៨៩

ជនរងគ្រោះឈ្មោះ ស៊ុន ធារ័ត្ន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ
មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ  មុខរបរ ប្រធានរដ្ឋបាលរោងចក្រស្បែកជើងហូស៊ីនតាយ។

សម្ភារៈបាត់បង់ ស្បែកជើងគំរូចំនួន ០៨ គូរម៉ាក MICHAEL KORS

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ