ព្រឹតិ្តការណ៍ថ្មីៗ

ក្បាលរឹងជាងថ្ម រាប់ឆ្នាំ អាជ្ញាធរបានត្រឹមចុះណែនាំឃ្លាំងស្តុក ស៊ីម៉ង់ត៍ក្រុមហ៊ុនK- Cement

4 ខែ មុន 145 តូ សុផល

ភ្នំពេញ ៖ ឃ្លាំងស្តុកសុីម៉ង់ត៍ K-Cement ដែលមានទៅតាំងស្ថិតនៅតាមដងផ្លូវ ហាណូយ ក្នុងភូមិឧកញ៉ាវាំង

សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទោះជាកន្លងមក ដូចជាញឹកញាប់ពេកណាស់ទៅហើយ អាជ្ញាធរចុះទៅធ្វើការអប់រំ ពន្យល់ណែនាំ ជម្រុញឲ្យក្រុមហ៊ុន ដែលមានទីតាំងខាងលើ ចូលរួមសហការណ៍ ថែរក្សា សមិទ្ធិផលជាតិ ផ្លូវថ្នល់ ប្រព័ន្ធលូ ខណដែល ក្រុមហ៊ុនបណ្តោយឲ្យ ក្រុមរថយន្ត ធន់ធំ ដឹកសុីម៉ង់ត៍ ឈប់ចត ២ទៅ៣ជួរតាមដងផ្លូវ បាញ់ទឹកលាងរថយន្ត បង្ហូរកាកដី ធ្លាក់មកលើផ្លូវ ធ្លាក់ទាំងកម្ទេច កាកសុីម៉ង់ត៍ បង្កឲ្យគ្មានសណ្តាប់ធ្លាប់ បាត់សោភ័ណ្ឌភាពដងផ្លូវ គ្មានអនាម័យ ភាពរញ៉េរញ៉ៃ លើដងផ្លូវត្រង់ចំណុចខាងលើ ក៏ប៉ុន្តែ ការអប់រំរបស់អាជ្ញាធរ ត្រូវបានពលរដ្ឋថា « ប្រៀបដូចចាក់ទឹកលើក្បាលទា » ស្តាប់បានតែមួយភ្លែត អាជ្ញាធរចេញវិញ ក្រុមរថយន្តទាំងនោះបន្តប្រព្រឹត្តដដែល ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នេះ រថយន្តក្រុមហ៊ុនខាងលើបានបើកមក ចតតម្រៀបគ្នា២ជួរ មកលើផ្លូវហាណូយ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ហើយត្រូវបានអាជ្ញាធរក៍ដូចជាសមត្ថកិច្ចមូលដ្ឋានចុះធ្វើការណែនាំម្តងទៀត ។

តាមពលរដ្ឋបានលើកឡើងថា ដោយមើលឃើញនូវសកម្មភាព របស់ក្រុមរថយន្តដឹកសុីម៉ង់ត៍ ធំៗ កុងតៃន័រ មកចតឈប់ តាមផ្លូវ បញ្ច្រាសក៏មាន បណ្តោយក៏មាន រញ៉េរញ៉ៃលើកំណាត់ផ្លូវហាណូយបែបនេះ ពួកគាត់អាណិតតែខាងអាជ្ញាធរ ខណ្ឌទៅវិញទេ អាជ្ញាធរមានតែចុះទៅហាមឃាត់ ហើយកន្លងមក ច្រើនលើកច្រើនសារណាស់ទៅហើយ ដែលអាជ្ញាធរចុះទៅហាម ប្រាប់ អប់រំ មានទាំងកិច្ចសន្យា រហូតដល់ដាក់កម្លាំងចុះចាប់ឃាត់រថយន្តទាំងនោះទៀតផង តែផ្ទុយទៅវិញ ចំណាត់ការ វិធានការរបស់អាជ្ញាធរ បែរជាគ្មានតម្លៃជាមួយក្រុមហ៊ុនខាងលើ ដែលបណ្តោយឲ្យក្រុមរថយន្តរបស់ខ្លួន បង្កបញ្ហា ជះឥទ្ធិអាក្រក់ដល់សង្គម ហាមណាស់ ផ្គើនណាស់ ពុំរាងចាល មកដល់វេលានេះហើយ ដូចចាក់ទឹកលើក្បាលទា អញ្ចឹង ។

តែទោះជាយ៉ាងណាក្តី ពលរដ្ឋនៅមានជំនឿយ៉ាងមុតនាំថា អាជ្ញាធរ ខណ្ឌ ក្រុង នឹងចាត់វិធានការ កាន់តែក្តៅទ្វេរឡើងជាក់ជាមិនខាន នៅពេលណាមួយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ