ព្រឹតិ្តការណ៍ថ្មីៗ

ពលករនៅកូរ៉េ​ ជាច្រើន​ យក​ ឡេង​ ណាវ៉ាត់ត្រា​ ធ្វើជាគំរូ​ ក្រោយ​ព្រះមហាក្សត្រ​ ត្រាស់បង្គាប់​តែងតាំងជា​ “ឧកញ៉ា​”​ ផ្លូវការ

4 ខែ មុន 306 តូ សុផល

(ភ្នំពេញ)៖​ កាលពីពេលកន្លងទៅថ្មីៗនេះ​ នៅលើបណ្តាញសង្គម​ Facebook ជាច្រើន​ ដែលក្នុងនោះ​មានអ្នកខ្លះជាពលករកំពុងធ្វើការនៅកូរ៉េ​ បានបង្ហោះសារអបអរលោកឧកញ៉ា​វ័យក្មេង​ ឡេង​ ណាវ៉ាត់ត្រា​ ដែលមានឈ្មោះពិតថា​ ឡេង​ ភត្រា ត្រូវបានទទួលងារជាឧកញ៉ា​ផ្លូវការ​ ក្រោយពីត្រូវបានព្រះករុណាព្រះបាទ​ សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហមុនី​ ត្រាស់បង្គាប់តែងតាំងជាឧកញ៉ា។

នៅលើបណ្តាញសង្គម​ Facebook បានបង្ហាញឲ្យឃើញថា​ អតីតពលករនៅកូរ៉េ​ និងជាម្ចាស់បុរី​ ឡេង​ ណាវ៉ាត់ត្រា​ គឺ​ លោកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា​ កាលពីថ្ងៃទី​ ៦​ ខែកក្កដា​ កន្លងទៅនេះ​ ត្រូវបានព្រះមហាក្សត្រព្រះបាទ​ សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហមុនី​ បានត្រាស់បង្គាប់តែងតាំង​ ឈ្មោះ​ ឡេង​ ភត្រា​ ជាឧកញ៉ា​ យោងតាមសេចក្តីក្រាបបង្គំ​ ទូលថ្វាយ​ របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។

លោក​ ហេង​ ឡុង​ បានសរសេរសារជូនពរថា​ “សូមអបអរសាទរ និងគោរពជូនពរ​ ជូនចំពោះ​ ប្អូនឧកញ៉ា ឡេង ណាវ៉ាត្រា​ ក្នុងឱកាសដែល ប្អូនឧកញ៉ា ត្រូវបានព្រះករុណាព្រះបាទ បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាឧកញ៉ា”។

ដោយឡែក​ បងប្អូនដែលធ្វើការនៅកូរ៉េ​ បានបង្ហាញសារថា​ “សូមចូលរួមអបអរសាទរបងឧកញ៉ា ឡេង ភក្ដ្រា (ឡេង ណាវ៉ាត្រា) ដែលទើបទទួលបានងារជាឧកញ៉ា ត្រាស់បង្គាប់ដោយព្រះមហាក្សត្រ។​ អតីតពលករធ្វើការនៅកូរ៉េម្នាក់ បានពុះពារឆ្លងកាត់ឧបសគ្គ រហូតក្លាយជាបុគ្គលគំរូក្នុងសង្គម ដែលបាននឹងបន្ដជួយ​ ដល់អ្នកខ្វះខាតនៅកម្ពុជា”៕

បន្ថែមយោបល់របស់អ្នក

យោបល់