ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលប៉ុស្តិ៍ព្រែកឯងបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ម៉ោង១៦ និង០០នាទី ដោយមានការអនុញ្ញាតិពីលោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពាញ និងមានលោកគឹម ឆេងប៊ុន ជាក្រឡាបញ្ជី និងលោកវរៈសេនីយ៍ឯក យ៉េង ប៊ុនណា នាយការិយាល័យនៃមន្ទីប្រឆាំងគ្រឿងញៀន បានដឹកនាំកំលាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ ចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះសុខ ប៊ុនឆៀង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដកហូតបានក្រាមពណ៍សថ្លា(សង្ស័យថ្នាំញៀន) ទំងន់៣ជីកន្លះ វេចខ្ចប់ក្នុងស្រោមសំបុត្រពណ៍ស ។ បន្ទាប់មកសមត្ថកិច្ចចំរុះយើងបានចុះទៅឆែកឆេរផ្ទះគ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០២នាក់ទៀតគឺ ១ -ឈ្មោះអៀ ប៊ុនសែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ២-ឈ្មោះឆាន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅផ្ទះកើតហេតុខាងលើ ដោយដកហូតបានវត្ថុតាងបន្ថែមទៀតរួមមាន៖
-ក្រាមពណ៍សថ្លា(សង្ស័យថ្នាំញៀន)០៨កញ្ចប់ថង់តូច។
-ឧបករណ៍ជក់ថ្នាំញៀន០១កំប្លេរ។
-ដែកកេះ០២និងកូនថង់ប្លាស្ទីកមួយចំនួន។
-មូ៉តូ០២គ្រឿង មា៉កគុបជ្រុងC50 ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1O 9445 និងមា៉ក លុចស្ទាំងC50 ពាក់ស្លាកលេខ គ3-1514ភ.ព1 ។
បច្ចុប្បន្ន : ជនសង្ស័យនិងវត្ថុតាង ប្រគល់ជូនមន្ទីរ ប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្ត ។

image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!