ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ៖ នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងមកដល់!

4 ខែ មុន 141 តូ សុផល

 

សម្តេចតេជោ ហ៊ុន សែន ៖ សូមបងប្អូនជនរួមជាតិត្រៀមខ្លួនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា រួមទាំងកូនក្មួយយុវជននៅទូទាំងប្រទេស។ ការចូលរួមបញ្ចេញសម្លេងតាមរយៈការបោះឆ្នោត គឺបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់សិទ្ឋិសេរីភាពដើម្បីជ្រើសតាំងមន្រ្តីតំណាងរាស្រ្តដែលបងប្អូនពេញចិត្ត តាមលក្ខណៈប្រជាធិបតេយ្យដោយសេរី និងដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។

ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនក្នុងការបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចជោគវាសនាប្រទេសជាតិយើងទាំងមូល។ ខ្ញុំប្តេជ្ញាយកដើមទ្រូងការពារប្រជាពលរដ្ឋនិងប្រទេសកម្ពុជាមិនអោយមានអ្វីមកបៀតបៀនបានឡើយ។

សូមបងប្អូនបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ខាងមុខនេះទាំងអស់គ្នា!

(សូមជូនរូបថត១សន្លឹកថតក្នុងរង្វង់ឆ្នាំ ២០០៥ ក្នុងពេលចុះជួបសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ហើយក៏សុំសាកកាមេរ៉ាក្មួយៗ ពេលនោះស្កូវក៏ច្រើន)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ