ព្រឹតិ្តការណ៍ថ្មីៗ

ទម្លាក់យោង បានសម្រេច ចាប់ខ្លួនបានម្នាក់ ៣នាក់គេចខ្លួនបាត់ស្រមោល

2 ខែ មុន 137 តូ សុផល

ភ្នំពេញ ៖ បក្ខពួកក្រុមសកម្មទម្លាក់យោងម្នាក់ ចាប់ខ្លួនបាន ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់

ក្រោយពីធ្វើសកម្មភាពទម្លាក់យោង ឆបោកប៉ះចំស្រ្តីជាកម្មការនីម្នាក់ ដែលមានស្រុកកំណើតភូមិ-ឃុំក្បែរគ្នា ដោះយកគ្រឿងអល័ង្កកាបានសម្រេចហើយ យករត់គេចខ្លួន សល់ម្នាក់ ជនរងគ្រោះចាប់ទាញចង្កេះខោជាប់ស្រែកផ្អើលពលរដ្ឋ សមត្ថកិច្ចក្របួចជាប់ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ តែនាំជនរងគ្រោះទៅដោះយកទ្រព្យសម្បត្តិ តាមផ្លូវក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យម្នាក់ចាប់ខ្លួនបាន ឈ្មោះ ប៊ិ សុខម៉េង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ដើរធ្វើសកម្មភាពទម្លាក់យោង ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្នៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង រូឯបក្ខពួក៣នាក់ទៀត ប្រុសម្នាក់ ស្រី២នាក់ បានរត់គេចខ្លួនបាត់ ដោយយកសម្ភារៈជនរងគ្រោះទៅជាមួយផង ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ អ៊ុល លីដា អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ឃុំជាប់គ្នាជាមួយជនសង្ស័យ ។ ដោយឡែកសម្ភារៈបាត់បង់ មានកងដៃមួយឈុត តម្លៃជាង៣០០ដុល្លា ក្រវិលមាសមួយគូរ ទូរស័ព្ទដៃសាំសុង១ លុយ១០០ដុល្លា និងលុយខ្មែរ២មុឺនរៀល ។

តាមស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងដើរទៅរោងចក្រ ស្រាប់តែមានស្រ្តីជនសង្ស័យម្នាក់ដើរតាមមកសួរ មានឃើញកញ្ចប់មាស១អត់ គេជ្រុះបាត់ ក្នុងនោះមានមាស៨តម្លឹង មិនទាន់ទាំងឆ្លើយផង ស្រាប់តែមានស្រ្តីសង្ស័យម្នាក់ទៀតដើរមក ហើយប្រាប់ថា កុំមាត់ រើបាន យើងទុកដូរចែកគ្នា លាឲ្យមើល ក្នុងកញ្ចប់ថង់ មានលោហៈក្រហមច្រាល ហើយស្រ្តីសង្ស័យទាំង២ បបួលលួង នាំជិះម៉ូតូ២គ្រឿង ក្នុងនោះ ក៏មានម៉ូតូរបស់ជនសង្ស័យជាបក្ខពួកក្រុមឆ័ត្រយោងជាមួយគ្នា ឈ្មោះ ប៊ិ សុខម៉េងផងដែរ សេ១២៥ សេរី២០១៨ នាំគ្នាជិះចេញពីផ្សារទួលពង្រ រហូតដល់ ផ្លូវទ្រុងមាន់ ទើបឈប់ ស្រ្តីសង្ស័យបានលាមាត់ថង់ឲ្យមើលម្តងទៀត ហើយបញ្ចុះបញ្ចូល និយាយរួច ហុចថង់ កញ្ចប់មួយឲ្យកាន់ ហើយដោះយកគ្រឿងអល័ង្កកាពីខ្លួន លុយ ទូរស័ព្ទ បានហើយ ប្រាប់ថានៅចាំទីនេះហើយគេទៅដូរ យកមកចែកគ្នា ហើយជនសង្ស័យ៣នាក់ ប្រុសម្នាក់ ស្រី២នាក់ជិះម៉ូតូមួយគ្រឿងចេញបាត់ទៅ ។ បនរភពបន្តទៀតថា ក្រោយពេលជនសង្ស័ហ៣នាក់ចាកចេញទៅបាត់ យកទាំងរបស់ទ្រព្យ របស់ជនរងគ្រោះទៅជាមួយផង ភ្លាមៗ ចាប់លាមាត់ថង់មើល ពុទ្ធោ ! សុទ្ធតែគ្រាប់កង់ ទើបឲ្យម៉ូតូដែលនៅសល់មួយគ្រឿងជិះដេញតាម បានបន្តិច ជនសង្ស័យខាងលើប្រាប់ថា ម៉ូតូអស់សាំង ឲ្យជនរងគ្រោះចុះសិន ជនរងគ្រោះពេលនេះដឹងខ្លួនភ្លាម សុទ្ធតែជាបក្ខពួក កំពូលល្បិចដូចគ្នា ស្រវាចាប់ចង្កេះខោជាប់ ស្រែកឆោឡោ ផ្អើលពលរដ្ឋ សមត្ថកិច្ចទៅដល់ក្របួចជាប់ បានម្នាក់ រីឯជនសង្ស័យ៣នាក់ទៀតរត់គេចខ្លួនបាត់ ។

ជនសង្ស័យក្រោយសមត្ថក៨ច្ចនាំដល់ប៉ុស្តិ៍ បានសារភាពថាខ្លួនពិតជាបក្ខពួក ក្នុងក្រុមទម្លាក់ឆ័ត្រយោងមែន ហើយស្នើសុំទៅនារីរងគ្រោះ មិនបាច់ប្តឹង ចាំគេឬូរស័ព្ទឲ្យយក លុយ គ្រឿងអល័ង្កកាឲ្យវិញ ។

ការចរចាររបស់ជនសង្ស័យជាមួយជនរងគ្រោះដូចជាងាយពេក សមត្ថកិច្ចក្រោយចាប់ខ្លួនបាន សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី ។

ក្នុងសកម្មភាពប្រព្រឹត្តបទល្មើសទម្លាក់យោងខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋរឹះគន់ផងដែរថា ក្រុមសកម្មជន ប្រកបមុខរបរ បទល្មើសទម្លាក់យោង មិនដែលឃើញតុលាកាស្រុកខ្មែរ ឃាត់ខ្លួនដាក់ទោស ដាក់ពន្ធនាគារ ឬមណ្ឌលកែប្រែ ឡើយក្រោយពីប៉ូលីស សមត្ថកិច្ច ចាប់ខ្លួនបាន ៣ទៅ៤ថ្ងៃក្រោយ ដឹងតែមានមុខមកធ្វើសកម្មភាពវិញដដែល ហើយបទល្មើសមួយនេះ គេបង្កើតឡើងជាប្រព័ន្ធ មានភ្នាក់ងារដឹកជញ្ជូន មានអ្នកប្រើវិធីសាស្រ្តលួងលោម មានដៃដល់ មានខ្នងនៅពីក្រោយដែលគេសង្ស័យ ជាសមត្ថកិច្ច មានអ្នកការពារខាងផ្លូវច្បាប់ គឺប្រព័ន្ធតុលាកានេះតែម្តង ពោលក្រុមទម្លាក់យោង មិនដែលមានជាបើគុកគេ សមត្ថកិច្ចចាប់ បានត្រឹមតែចាប់ សាកសួរ សរសេរ រោយតែមាត់ រោយតែដៃ ជាលទ្ធផល បទល្មើសទម្លាក់យោង នៅតែមុខជនសង្ស័យដដែលៗ (ទាំងនេះជាការលើកឡើងរបស់មហាជន) ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ