ព្រឹតិ្តការណ៍ថ្មីៗ

ស្រ្តីយួន១០នាក់ និងបុរសម្នាក់ មករកស៊ីខុសច្បាប់ តាម​ទីតាំង​ម៉ាស្សា​ និង​ហាង​កាហ្វេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

5 ថ្ងៃ មុន 208 តូ សុផល

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១៥​រោច​ ខែ​បឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ ចុ​ល​ ចេក​ ជា​នាយ​រង​ការិយាល័យ​ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌមានជ័យ​ មានការ​ដឹកនាំ​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់​ ស្ថិត​នៅ​ហាង​កាហ្វេ​ និង​ហាង​ម៉ាស្សា​កោស​ជប់​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ ភូមិ​ក្បាល​ទំនប់​ សង្កាត់​បឹង​ទំពុន​២​ ខណ្ឌមានជ័យ​ ។​

ឮ​ជា​លទ្ធផល​ ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​១១​នាក់​ (​ស្រី​១០​នាក់​)​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ