ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសំណេះសំណាល សួរសុខទុក្ខ អាវុធហត្ថខេត្តកណ្តាល ដែលចូលនិវត្ត មានជំងឺ និងជួបការលំបាក

5 ថ្ងៃ មុន 72 តូ សុផល

ខេត្តកណ្តាល៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តណ្តាល បានប្រារព្វពិធីសំណេះសំណាល សួរសុខទុក្ខ នាយ នាយរង អាវុធហត្ថចូលនិវត្ត មានជំងឺ និងជួបការលំបាក អបអរសាទរខួបលើកទី២៥ ថ្ងៃកំណើតកងរាជអាវុធហត្ថ(១៤កក្កដា១៩៩៣ ១៤កក្កដា២០១៨) ចំនួន៤៥នាក់ ។

អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ម៉ៅ ភិរុណ ប្រធានកិត្តិយស និង ឯកឧត្តម ឈៀ ស៊ីតារា ប្រធានសមាគមន៍អតីតយុទ្ធជន ខេត្តកណ្តាល ដែលជានិច្ចកាល ឯកឧត្ដម តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងគ្រប់រូប ក៏ដូចជា អតីតយុទ្ធជន និង ក្រុមគ្រួសារដោយគ្មានការរើសអើង។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល និងជា អនុប្រធាន សអក ខេត្ត បានដឹកនាំលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ លោកមេបញ្ជាការ អ ហ ក្រុង ស្រុក បានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និិងចែកអំណោយជូនដល់់ នាយ នាយរងអាវុធហត្តចូលនិវត្តន៍មានជំងី និងជួបការលំបាកនៅទីបញ្ជាការខេត្ត ចំនួន ៤៥ នាក់។ អស់ថវិកា សរុប ជាង១៤លានរៀល និងសម្ភារមួយចំនួនទៀតរួមមាន៖ ទឹកសុទ្ធ មី ក្រមា ទឹកផ្លែឈើ និងពិសាបាយសាមគ្គី។

ក្នុងឳកាសសនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការនិងជាអនុប្រធាន សអក ខេត្ត បានពាំនាំមកនូវការសាកសួរសុខទុក្ខ និង ការជូនពរជ័យ ពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ឯកឧត្ដមនាយឧត្តសេនីយ៍ សៅ សុខា ឯកឧត្តម ម៉ៅ ភារុណ ប្រធានកិត្តិយស និង ឯកឧត្តម ឈៀ ស៊ីដារ៉ា ប្រធានសមាគមន៍អតីតយុទ្ធជន ខេត្តកណ្តាល ជូនចំពោះ នាយ នាយរង អហ និវត្តជន និង ក្រុមគ្រួសារទាំងអស់ សូមឲ្យអោយជួបតែសេចក្តីសុខ ចំរើន ចៀសផុត ជំងឺដង្កាត់ទាំយឡាយ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ និងជាអនុប្រធានសអកខេត្ត បានថ្លៃងនូវអំណរគុណ និងសំដែងនូវការកោតសរសើរ ដឹងគុណជានិច្ច ចំពោះ នាយ នាយរងអាវុធហត្ថ និវត្តជនទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ស្មារតីក្នុងការបំពេញការងារបម្រើប្រជាជន និងជាតិមាតុភូមិ ។

ទីបញ្ចប់ លោកឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការជូនពរដល់ នាយ នាយរង អាវុធហត្ថ និងនិវត្តជនទាំអស់ សូមអោយមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ សូមអោយអ្នកមានជំងឺឆាប់ជាសះស្បើយ និង សូមអោយជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ