ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

2 ខែ មុន 68 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)កាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ២០១៨ ត្រូវនឹង ព្រហស្បត៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ នៅចំណុច ភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ឈ្មោះ ឈុំ រីហៅឆកភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៥កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ០៤កញ្ចប់។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមកម្លាំងប៉ុស្ដិសិត្បូចំណុចកើតហេតុបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច០៤កញ្ចប់ រួចក៍ធ្វើការឃាត់ខ្លួនមកប៉ុស្តិនគរបាលរដ្ឋបាលសិត្បូដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឈុំ រីហៅឆក បានសារភាពថា ខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ២០០,០០០៛ (ពីរសែនរៀល)ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ចាក់អង្រែលើ ខ័ណមានជ័យ រាជធានីភ្នំពេញ ក្នុងតម្លៃ ២០០.០០០៛(ពីរសែនរៀលគត់) ដើម្បីវេចខ្ចប់លក់បន្ដ ក្នុង០១កញ្ចប់តម្លៃ ២០០០០៛(ពីរម៉ឺនរៀលគត់)

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដន៍តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ