ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលប៉ុស្តិ៍កាកាបទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រក្សាទុកគ្រឿងញៀនខុសច្បាប់

5 ថ្ងៃ មុន 68 តូ សុផល

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី ១០ ខែ កក្តដា ២០១៨ វេលាម៉ោង០០និង១០នាទី ចំណុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ ប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ នាម ពេជ្រ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ ឃាត់ខ្លួនយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីឃុំខ្លួនជាបណ្ដោះ អាសន្ននិងរង់ចាំការសួរនាំបន្ដទៅតុលាការចាត់ការទៅតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ