ព្រឹតិ្តការណ៍ថ្មីៗ

ត្រឹមរយៈពេលជាងកន្លះម៉ោង នគរបាលចោមចៅទី២ ឃាត់ជនសង្ស័យលក់ថ្នាំញៀន២នាក់ផ្សេងគ្នា ដកហូត២៤កញ្ចប់តូច

4 ខែ មុន 91 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចេញល្បាតពួនស្ទាក់ ដើម្បីទប់ស្កាត់ បង្ការនិងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន

កុំអោយកើតមាន លុះមកដល់ចំណុចភូមិថ្មគោល៣ បានប្រទះនិងជនសង្ស័យ១នាក់ ឆែកឆេររកឃើញថ្នាំម៉ាទឹកកក ចំនួន២០កញ្ចប់ ហើយក្រោយមកទៀតខណៈដឹកជនសង្ស័យទៅប៉ុស្តិ៍បានប្រទៈជនសង្ស័យម្នាក់ទៀតកំពុងជិះកង់ បានត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន៤កញ្ចប់តូចបន្ថែមទៀត។

ករណីទី១នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០១៨ ម៉ោ២០និង២០នាទី ត្រង់ចំនុចដីវាល ផ្លូវលំ ក្រុម
ទី៣ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ឃាត់ខ្លួនជនសង្ស័យឈ្មោះ រិន សៀកហេង ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដកហូតថ្នាំញៀនចំនួន២០កញ្ចប់ថង់តូច។

ករណីទី២ នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០១៨ ម៉ោ២០និង៥៥នាទី ផ្លូវលំ ក្រុមទី៣ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ណុប សុខជា ភេទ ប្រុសអាយុ១៥ ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិចោមចៅទី២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដកហូតថ្នាំញៀន៤កញ្ចប់ថង់តូច។

ក្រោយពីរកឃើញវត្ថុតាងរួចមក ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីសាកសួរនិងកសាងសុំណុំរឿង បញ្ចូនទៅកាន់ផ្នែកជំនាញខណ្ឌដើម្បីចាត់ការបន្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ