ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់នៅឃុំភ្នំសំពៅស្រុកបាណន់

4 ខែ មុន 240 តូ សុផល

បាត់ដំបង ៖ ម៉ូតូ២គ្រឿងបើកបរច្រាស់ទិសគ្នាក្នុងល្បឿនលឿនបានបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់នៅឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងក្រុមទី១៤ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ម៉ី ឆេងលី នាយប៉ុស្តិ៍រដ្ឋបាលឃុំភ្នំសំពៅបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយឡើងជែងគោយន្តមួយគ្រឿងក៏បានទើបប្រទះរ៉េចង្កូតជាមួយនិងម៉ូតូ១គ្រឿងទៀតបើកបរក្នុងទិសដៅផ្ទុយគ្នាហើយបានបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់នៅវេលាម៉ោង៧យប់ពេលដឹកដល់មន្ទីរពេទ្យខេត្តបាត់ដំបង។

លោក ម៉ី ឆេងលី បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រិទ្ធិ គឹមហឹង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្សរស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ បើកបរម៉ូតូម៉ាកហុងដាC១២៥ ស៊េរី២០១៥ ពណ៌ក្រហមពាក់ស្លាកលេខ បប១V-០៧៨៧។

រីឯជនរងគ្រោះដែលបានស្លាប់ម្នាក់ទៀតឈ្មោះយឿង សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិធ្ងើ ឃុំចែងមានជ័យ ស្រុកបាណន់ជាមួយគ្នា បើកបរម៉ូតូម៉ាកហុងដាC១២៥ ស៊េរី២០១៨ ពណ៌ក្រហមគ្មានស្លាកលេខ។

បច្ខុប្បន្នមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការស្រុកបាណន់ ឯសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ