ព្រឹតិ្តការណ៍ថ្មីៗ

កុងតៃន័រងោកមួយភាំង ក្រឡាប់ចាក់សុីម៉ង់ត៍ចូលក្នុងទឹកប្រឡាយ២៨តោនទាំងព្រឹក

5 ថ្ងៃ មុន 176 តូ សុផល

ភ្នំពេញ ៖ រថយន្តហុីណូ ប្រភេទកុងតៃន័រសណ្តោងរុឺម៉ក មួយគ្រឿង ដឹកសុីម៉ង់ត៍យ៉ោងពេញទ្រុង២៨តោន ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងក្នុងប្រឡាយ ចាក់សុីម៉ង់ត៍ចូលក្នុងទឹក សង្ស័យអ្នកបើកបរងោកមួយភាំង បែជាម្ចាស់កុហកថាមានរថយន្តផ្សេងបើកមកកៀរ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ ទំនប់កប់ស្រូវ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

រថយន្តជួបហេតុការណ៍ខាងលើ ម៉ាកហុីណូ ប្រភេទកុងតៃន័រសណ្តោងរុឺម៉ក ពណ៌ស ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0151 រុឺម៉កក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-1952 ដឹកសុីម៉ង់ត៍ចំនួន១៤យ៉ោងស្មើនឹង២៨តោន បើកបរដោយយុវជនម្នាក់មិនស្គាល់ឈ្មោះ ។

តាមប្រភពនៅកន្លែងកើតហេតុ ដូចជាលាក់កំបាំង និយាយផ្សេងគ្នា តាមបុរសថៅកែរថយន្ត បានឲ្យដឹងថា សុីម៉ង់ត៍ដឹកចំនួន២៨តោន ដឹកមកពីក្រុងព្រះសីហនុ យកទៅដាក់ក្រុមហ៊ុនក្រឡុកសុីម៉ង់ត៍នៅខណ្ឌព្រែកព្នៅ ហើយមុនកើតហេតុ រថយន្តបើកតាមផ្លូវទំនប់កប់ស្រូវ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តកុងតៃន័រមួយគ្រឿងផ្សេងទៀត បើកកៀរពីខាងស្តាំ ទើបរថយន្តគាត់ ក្រឡាប់ទៅស្តាំចូលទឹកប្រឡាយ ហើយក៏មានអ្នកដេញតាមឃាត់រថយន្តមួយគ្រឿងនោះដែរតែតាមមិនទាន់ ។ តែការអះអាងរបស់ភាគីខាងរថយន្ត វាមិនសមហេតុផលឡើយ គ្មានពលរដ្ឋណាជឿឡើយ ជាភាសារឆ្លើយដោះសារទៅវិញ ។

តែបើអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តខាងលើពេលបើកតាមបណ្តោយផ្លូវពីត្បូងទៅជើងល្បឿនលឿន ស្របពេលដែលមានរថយន្តធន់ធំមួយគ្រឿងទៀតបើកវ៉ាពីខាងឆ្វេង មិនមានប៉ះកៀរដូចថានោះទេ បែជារថយន្តដឹកសុីម៉ង់ត៍ ភ្ញាក់បួងចង្កូតទៅស្តាំជ្រុលធ្លាក់ផ្លូវបេតុងផុងដីចិញ្ចើមទៅមុខជាង៥០ម៉ែត្រ ហើយក្រឡាប់ចូលទឹកតែម្តង ។

ទោះជាការលើកឡើងផ្សេងៗគ្នាយ៉ាងណាក្តី ទាំងអ្នកបើកបរ ទាំងថៅកែរថយន្ត ឆ្លើយហាក់បីដូចជាដោះសារ ដើម្បីជៀសវាងប្រឈមមុខជាមួយក្រុមហ៊ុនសុីម៉ង់ត៍ធ្ងន់ធ្ងរពេក ក្នុងការងារដឹកជញ្ជូន មានការធ្វេសប្រហែស និយាយប្រាប់សមត្ថកិច្ច ប្រជាពលរដ្ឋ អ្នកសារពត៌មាន គ្មានអ្នកណាជឿឡើយ មិនដែលមានរថយន្ត ដឹកសុីម៉ង់ត៍យ៉ោងចំនួន១៤យ៉ោងស្មើ២៨តោន រថយន្តផ្សេងបើកកៀរស្តាំ ក្រឡាប់ខាងស្តាំ មិនដែលមាន ។

តាមការសន្និដ្ឋាន និងពិនិត្យជាក់ស្តែង រថយន្តគ្មាន ស្លាកស្នាម ប៉ះកៀរឡើយ មានតែអ្នកបើកបរ បើកងោក លុះដល់មានរថយន្តផ្សេងបើកមក វ៉ា ទើបអ្នកបើកបរភ្ញាក់ ហើយបួងចង្កូតជ្រុលទើបធ្លាក់ផ្លូវ ជ្រេលដី ជាង៥០ម៉ែត្រ ហើយក្រឡាប់តែម្តង ។

ដោយសាររថយន្តខាងលើ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទោះជាក្រឡាប់យ៉ាងណាក៏ដោយ តែខ្លួនឯង សមត្ថកិច្ចឲ្យម្ចាស់ ថៅកែរថយន្ត ហៅរថយន្តស្ទូចមកលើក រថយន្តចេញយកទៅជួសជុលដោយខ្លួនឯង ចំណែកសុីម៉ង់ត៍ជាង២០តោន ត្រូវបានខូចត្រាំងក្នុងទឹកប្រឡាយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ