ព្រឹតិ្តការណ៍ថ្មីៗ

សារលិខិត សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពេលដែលប្រទេសជប៉ុនកំពុងរងគ្រោះដោយសារទឹកជំនន់

2 ខែ មុន 141 តូ សុផល

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមានអារម្មណ៍សោកស្ដាយជាអនេកពន់ពេកនៅពេលទទួលព័ត៌មានពីការបាត់បង់ជីវិតមនុស្សជាច្រើនក្នុងគ្រោះទឹកជំនន់ និងបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន តាំងពីចុងសប្ដាហ៍មុន។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ ឯកឧត្ដម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសពក្នុងគ្រាទុក្ខសោកដោយការបាត់បង់ដ៏ធំធេងនេះ។

ខ្ញុំសូម ឯកឧត្ដម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងមនោសញ្ចេតនាសាមគ្គីដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ