ព្រឹតិ្តការណ៍ថ្មីៗ

វ៉ាជែងគោយន្តច្នៃមិនផុត ចូលកង់ខាងក្រោយ កិនស្លាប់ភ្លាមៗ

2 ខែ មុន 123 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១១ ខែកក្កដា គ.ស២០១៨ វេលាម៉ោង ១៦ និង ៣០ នាទី នៅលើផ្លូវលំក្រាលគ្រួស ក្រហម ស្ថិតនៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងគោយន្តកែច្នៃ ដែលបង្ករឡើងដោយម៉ូតូម៉ាក វ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ ជាមួយគោយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ។

អ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ម៉ូតូបង្កបើកបរក្នុងទិសដៅស្របគ្នា (ពីលិចទៅកើត) ជាមួយគោយន្តកែច្នៃ ដោយម៉ាកវ៉េវឆ្លាមពណ៌ខ្មៅមកដល់ចំណុចកើតហេតុខាងលើ ក៏បានឡើងវ៉ាជែងគោយន្តកែច្នៃពណ៌ខៀវ ប៉ុន្តែដោយមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត មិនស្គាល់ម៉ាកមកពីមុខបញ្ច្រាសទិសគ្នា ក៍បានគេចទៅខាងស្តាំបណ្ដាលអោយចូលកង់ក្រោយនៃរថយន្តកែច្នៃខាងផ្នែកខាងឆ្វេងតែម្ដង។

សមត្ថកិច្ចបានទទួលព័ត៌មានបន្ថែមទៀត ចំពោះអ្នកបើកបរម៉ូតូមានឈ្មោះ ឃុត ព្រឹក ភេទ ប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគគីរជើង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងមានអ្នករួមដំណើរ ឈ្មោះ បាន សុខណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំ ជាមួយគ្នា (របួសស្រាល) ហើយអ្នកទាំងពីរមិនពាក់មួកសុវត្ថិភាព។ ចំណែកឯអ្នកបើកបគោយន្តកែច្នៃមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋានក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាងម៉ូតូចំនួន០១គ្រឿង និងគោយន្តកែច្នៃ ចំនួន០១គ្រឿងជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចងក្រងសំណុំរឿង និងដោះស្រាយតាមនីតិវិធី ។ ចំពោះសាកសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ