ព្រឹតិ្តការណ៍ថ្មីៗ

ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​មួយ​ខ្នង​នៅ​ឃុំ​សាមគ្គី​របួស​ម្ចាស់​ផ្ទះ​៣​នាក់​

4 ខែ មុន 96 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ថ្ងៃ​ទី​១១ខែ​កក្កដា​២០១៨​ វេលាម៉ោង​ ០៨:០០នាទី​ នៅភូមិ បឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

មាន​គ្រោះ​ធម្មជាតិ​ខ្យល់កន្ត្រាក់​ បណ្តាលឲ្យ បាក់​ជើង​តាង​រលំ​ផ្ទះមួយ​ខ្នង ទំហំ៤×៥​ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ខូចខាតធ្ងន់ និងបណ្តាលឲ្យម្ចាស់ផ្ទះ​៣​នាក់​ រងរបួស​ ៖
១.ឈ្មោះកែវ ភេទស្រី អាយុ ២៥ឆ្នាំ របួុសធ្ងន់
២.ឈ្មោះទី ដូច ភេទប្រុស អាយុ២៩ឆ្នាំ របួ​សមធ្យម
៣.ឈ្មោះដូច សម ភេទប្រុស អាយុ៥ ឆ្នាំ ស្រាល
ក្រោយពេល​ទទួល​ព័ត៌មាន​ លោក​ស្នងការ​នគរបាល ខេត្តព្រះសីហនុ​ បាន​បញ្ជា​អោយកម្លាំង​នគរបាល​ស្រុក​ព្រៃនប់​ ទៅ​ធ្វេី​អន្តរាគមន៍​ជួយ​សង្គ្រោះ​ ជនរងគ្រោះ​ជា​បន្ទាន់​ ដឹក​ទៅកាន់​មន្ទីរ​ពេទ្យ​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ