ព្រឹតិ្តការណ៍ថ្មីៗ

ចុះឆែកឆេឃ្លាំងស្តុកម៉ូតូ សេរីទំនើប សង្ស័យក្លែងក្លាយ

1 សប្តាហ៍ មុន 295 តូ សុផល

ភ្នំពេញ ៖ ទីតាំងស្តុកនិងតម្លើងម៉ូតូចិន បិទតែម ហុងដា សង្ស័យជាម៉ូតូក្លែងក្លាយ មួយកន្លែង

ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ត្រូវបានកម្លាំង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលផ្លូវច្បាប់ផង ចុះទៅឆែកឆេ នៅទៅតាំងស្តុក តម្លើងម៉ូតូ សេរីទំនើបខាងលើ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះ ដោយសង្ស័យម៉ូតូក្លែងក្លាយ ផលិតផលចិន តែបិទតែម ក្រុមហ៊ុនហុងដាទៅវិញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងដឹកនាំដោយលោក ជ័យ រិទ្ធី ជាអនុប្រធាន អគ្គលេខាធិការដ្ឋាន ប្រយុទ្ធបនរឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ចូលរួមពីលោក អោក ចាន់រីណា ក្រឡាបញ្ជី និងតាមចំណារលេខ ០៥១ អ.យ.ភ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការ ពីសមត្ថកិច្ចមូលដ្ឋាន មេភូមិ អាជ្ញាធរ សង្កាត់ ខណ្ឌ ចុះទៅត្រួតពិនិត្យ ឆែកឆេ ឃ្លាំងស្តុក និងតម្លើងម៉ូតូសេរីទំនើប ដែលមានឃ្លាំងឈ្មោះ បូឌីង អុីនវេស មិខូ អិល ធី ឌី ស្ថិតនៅចំណុចខាងលើ មានម្ចាស់អ្នកគ្រប់គ្រងឈ្មោះ LUO YUN ភេទប្រុស ជានជាតិចិន អាយុ៤៥ឆ្នាំ ឈ្មោះ GOU HUAJIN ភេទប្រុស ជនជាតិចិន អាយុ២០ឆ្នាំ ឈ្មោះ LI SHIHAI ភេទប្រុស ជនជាតិចិន អាយុ៦៧ឆ្នាំ និងឈ្មោះ YANH SHIFANG ភេទស្រី អាយុ៦៣ឆ្នាំ ។

ក្នុងប្រតិបត្តិការខាងលើ រកឃើញម៉ូតូ ម៉ាក ZOOMER X ចំនួន២២៤គ្រឿង ម៉ូតូម៉ាកMSL S1 ចំនួន១០០គ្រឿង ម៉ាក scoopy ចំនួន៣១គ្រឿង ម៉ាក Ducati ចំនួន៦៦គ្រឿង ម៉ាក Dream ចំនួន៣គ្រឿង និងម៉ាក ផ្សេងៗ ប្រភេទម៉ូតូធំ ចំនួន២០គ្រឿងទៀត ។

តាមសមត្ថកិច្ចបនឲ្យដឹងថា ក្នុងផលិតផលរបស់ក្រុមហ៊ុនចិនខាងលើ ម៉ូតូមួយចំនួន មានបិទតែមហុងដា សង្ស័យជាម៉ូតូក្លែងក្លាយ ។

ក្រោយពីត្រួតពិនិត្យរួច សមត្ថកិច្ច ដកហូតម៉ូតូចំបួន៤គ្រឿង បួនប្រភេទ យកទៅធ្វើតេស្ត និងហៅជនជាតិចិន២នាក់ទៅសាកសួរ នៅនាយកដ្ឋានជំនាញក្រសួងមហាផ្ទៃ ។ ដោយឡែកឃ្លាំងខាងលើ ត្រូវបានតុលាកា សម្រេចបិទជាបណ្តោះអាសន្ន រងចាំស្រាវជ្រវ និងធ្វើតេស្ត ផលិតផលបន្តទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ