ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ចើញគោរព វិញ្ញាណក្ខន្ធលោក ញឹម សារឹម មន្ត្រីវិទ្យុជាតិ

4 ខែ មុន 60 តូ សុផល

រាជធានីភ្នំពេញ ​៖​ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ​នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រៅក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូអមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជា និងមន្រ្តីវិទ្យុជាតិកម្ពុជាជាច្រើនរូប អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ញឹម សារឹម មន្រ្តីវិទ្យុជាតិកម្ពុជា ដែលបានមរណៈភាព កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ ដោយរោគាពាធ នៅគេហដ្ឋាន ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី បិតា និងជីតា ជាទីស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោក ញឹម សារឹម បានបម្រើការងារនៅក្នុងអគ្គនាយកដ្ឋានវិទ្យុជាតិ កម្ពុជា ជាច្រើនឆ្នាំមកហើយ ជាអ្នកអានព័ត៌មាននិងជាអ្នកយកព័ត៌មានប្រកបដោយក្រមសីសលធម៌ វិជ្ជាជីវៈ។ ជាងនេះទៅទៀតលោកគឺមន្រ្តីរាជការដែលគោរពវិន័យការងារ និងបំពេញភារៈកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីបំរើប្រិយមិត្តអ្នកស្តាប់ក៏ដូចជាសង្គមជាតិ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ