ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនចាងហ្វាងកាសែត”ដំណឹងកម្ពុជា”បានបើករថយន្តប្រដេញរថយន្តដឹកទំនិញរួចបានដកកាំភ្លើងខ្លីបាញ់២គ្រាប់

2 ខែ មុន 239 តូ សុផល

សៀមរាប ៖ នគរបាលស្រុកស្វាយលើបានឃាត់ខ្លួនចាងហ្វាងកាសែត”ដំណឹងកម្ពុជា”ម្នាក់ដែលបានបើករថយន្តរបស់ខ្លួនប្រដេញរថយន្តដឹកទំនិញរួចបានដកកាំភ្លើងខ្លីម៉ាកk54មកភ្ជុងជនរងគ្រោះនិងបាញ់គម្រាមចំនួន២គ្រប់។ តែសំណាងល្អមិនត្រូវជនរងគ្រោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង០៥នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងស្នាក់សាខាស្នាក់ការកាសែត “ដំណឹងកម្ពុជា”នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹងចន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌនៃស្នងការខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី១១នេះថា មានករណីផ្ទុះអាវុធបាញ់គំរាម លើជនរងគ្រោះឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុកព្រះវិហារ ខេត្ត ព្រះវិហារ បង្ករឡើងដោយជនសង្ស័យឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ ចាងហ្វាងកាសែត”ដំណឹងកម្ពុជា” មានទីលំនៅ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថាអង្គហេតុនៃរឿងនៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៨ជនរងគ្រោះបានបើកឡានដឹកឥវ៉ាន់ពីខេត្តព្រះវិហារមកខេត្តសៀមរាប ដល់វេលាម៉ោងបីរសៀលបានដាក់ឥវ៉ាន់រួចត្រង់ចំនុចផ្លូវ៦០ម៉ែត្រ រួចបន្តទៅហូបបាយ ពេលបាយរួចក៏ត្រឡប់មកខេត្តព្រះវិហារវិញ។

ដោយមាន ម៉ូយជិះ ជាមួយគ្នាពីរនាក់ ហើយបើកចេញពីខេត្តសៀមរាបឆ្ពោះទៅខេត្តព្រះវិហារ លុះបើកដល់ខាងជើង ផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្ស័យខាងលើបានបើកឡានម៉ាកកាម៉ារី សេរីឆ្នាំ2007(ហាយព្រីត)ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AM-1240 តាមពីក្រោយជនរងគ្រោះពេលបើកដល់ចំណុចខាងកើតស្នាក់ការបរិស្ថានក្បាលប្រើសឡានជនសង្ស័យ បានឡើងវ៉ាឡានជនរងគ្រោះឡើងទន្ទឹមគ្នា រួចជនសង្ស័យបានបើកកញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោះរួចស្រែកជេរជនរងគ្រោះថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម ដោយជនរងគ្រោះមិនមានរឿងហើយភ័យ ក៏បន្ថែមល្បឿនយ៉ាងលឿន។ ចំណែក ជនសង្ស័យក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះចំនួនមួយគ្រាប់ ពេលនោះជនរងគ្រោះបានបើកឡានបន្តមិនហ៊ានឈប់ទេ ហើយជនសង្ស័យក៏នៅតែបើកតាមបន្តទៀតលុះបើកដល់ចំនុចការដ្ឋាននកិនថ្មក្បែរអង់តែនទូរស័ព្ទភ្នំក្បាលប្រើសភូមិអង្កាញ់ឃុំស្វាយលើ ជនសង្ស័យបានវ៉ាទៅមុនហើយឈប់ឡានពីមុខឡានជនរងគ្រោះ បើកទ្វាឡានចុះមកហើយមានកាន់កាំភ្លើងខ្លីទើបជនរងគ្រោៈស្គាល់ឈ្មោះ ឆោម ស៊ីថា ជាអ្នកាសែតធ្លាប់ទារប្រាក់ដឹកឈើតាមផ្លូវ ឃើញដូចនេះជនរងគ្រោះបានបើកឡានអែបចំរាក់ផ្លូវរួចបន្ថែមល្បឿនទៅមុខទៀតស្របពេលនោះជនសង្ស័យបានស្រែកថាអា ហែងឈប់ភ្លាម ជនរងគ្រោះមិនឈប់ ទើបជនសង្ស័យបានបាញ់គំរាមមួយគ្រាប់ទៀត ធ្វើឲ្យជនរងគ្រោះភ័ យក៏បើកឡានយ៉ាងលឿនចេញពីទីនោះ។ ពេលទទួលបានព័ត៌មានសមត្ថកិច្ចយើងបានទៅដល់កន្លែងកើតហេតធ្វើការពិនិត្យនិងចាប់យកសំបកគ្រាប់ ប្រភេទអាវុធខ្លី ចំនួនមួយសំបកគ្រាប់មករក្សាទុក។ បន្ទាប់មកទៀតដោយមានរាយការណ៍ពីជនរងគ្រោះទៅសមត្ថកិច្ចនិងព្រះរាជអាជ្ញាខេត្តព្រះវិហារនិង បានដាក់បណ្តឹងនៅអធិការនគរបាលស្រុកស្វាយលើ ទើបកម្លាំងនគរបាលយើងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក សឹករងស្រុក បានឃាត់រថយន្ត និងជនសង្ស័យធ្វើការឆែកឆេរ ដែលទទួលបានការអនុញ្ញាតពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនិងឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីសាកបន្តនីតិវិធី។

ករណីលោកឆោម ស៊ីថា ចាងហ្វាងកាសែត”ដំណឹងកម្ពុជា” រូបនេះមានពលរដ្ឋនិងសមត្ថកិច្ចប្រាប់ថាតែងបើកឡានប្រដេញរថយន្តគ្រប់ប្រភេទមិនថាយប់ឬថ្ងៃឡើយដើម្បីជំរិតទារប្រាក់ពីរថយន្តដឹកទំនិញនិងរថយន្តដឹកឈើជាយូរឆ្នាំមកហើយ។ ពលរដ្ឋស្នើឲ្យអាជ្ញាធរនិងក្រសួងពាក់ព័ន្ធមេត្តាចុះមកពិនិត្យមើលជនមួយក្តាប់តូចដែលកាន់កាតកាសែតធ្វើខុសក្រមសីលធម៌និងខូចដល់អ្នកកាសែតគេឯងដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌យ៉ាងខ្ចាប់ខ្ជួន។ ប្រភពបន្តថាទីតាំងដែលអ្នកកាសែតអាធិបតេយ្យទាំងនេះតែងឈរជើងគឺនៅស្រុកស្វាយលើនិងស្រុកវ៉ារិននៃខេត្តសៀមរាប។ ប្រភពបន្តថាការដែលធ្វើឲ្យអ្នកកាសែតទាំងនេះមកដេកត្រាំត្រែងតាមផ្លូវចាំយកលុយនេះគឺដោយសារមានការបើកឲ្យរថយន្តដឹកឈើចេញរាប់រយឡានក្នុងមួយថ្ងៃៗជាថ្នូរនិងលុយរាប់លានរៀល ។ ជាពិសេសនោះគឺដោយមានលោកម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើទើបនិងឡើងថ្មី អាងខ្សែលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបនៅជួយ កាងផងនោះ ទើបគេឃើញបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ចេះតែកើតមានឥតឈប់ឈរឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ