ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ឃួង ស្រេង ចុះសំណេះសំណាលសួរសុខទុក្ខ និងរាំលេងកំសាន្តជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ នៅសង្កាត់ឃ្មួញ

1 សប្តាហ៍ មុន 278 តូ សុផល

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រគុំតន្រ្តីរបស់គណបក្សរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

ក្នុងឱកាសយុទ្ធនាការឃោសនារកសម្លេងឆ្នោត បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីប្រគុំតន្រ្តីជូនបងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ សង្កាត់ឃ្មួញ ភូមិ និងប្រជាពលរដ្ឋ រាំលេងកំសាន្ត និងមានក្រុមកម្លែង នាយ ក្រឹម ផ្តល់ជូនសំណើចសប្បាយរីករាយ ស្ថិតនៅសួនច្បារ មុខសាលាបឋមសឹក្សាសែនសុខ ភូមិសែនសុខទី៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់ជាកិត្តិយសអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ និងរាំលេងកំសាន្តជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងមានវត្តមានលោក ម៉ូវ ម៉ានិត ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខណ្ឌ សង្កាត់ ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ