ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទអ្នកគ្រូពេទ្យ បានសម្រេចហើយ រត់មិនរួច ចាប់បាន២នាក់

2 ខែ មុន 46 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យគ្នា២នាក់ ហស្សនាមដៃមុឹក តែងតែធ្វើសកម្មភាពឆក់ យកទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ

អស់ល័ក្ខបន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទអ្នកគ្រូពេទ្យម្នាក់កំពុងធ្វើដំណើរតាមផ្លូវ បានសម្រេចហើយ ត្រូវបានអ្នកគ្រូពេទ្យ ចិត្តស្លុយ សឿងជិះម៉ូតូប្រដេញតាមបំបុកម៉ូតូជនសង្ស័យដួល ក្របួចកអាច ចាប់ជាប់ម្នាក់ រីឯម្នាក់ទៀត រត់បានប្រមាណ១០០ម៉ែត្រ ស្រែកផ្អើល ពលរដ្ឋក្របួចចាប់ជាប់ បានទាំង២នាក់ កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ១០០៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អ្នកគ្រូពេទ្យជាជនរងគ្រោះ ឈ្មោះ សេង វណកណចាន់ អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកនិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1FE-3985 ។ ចំណែកជនសង្ស័យទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ មុខមាត់ដូចកូនសិស្សចាក់បាល់ចាញ់ ខណៈដែលសមត្ថកិច្ចកំពុងសាកសួរនៅឡើយ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-1769 ជាមធ្យោបាយធ្វើសកម្មភាពឆក់ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខណៈដែល កំពុងជិះម៉ូតូ ធ្វើដំណើរតមផ្លូវ១០០៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមកដល់ទន្ទឹម ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក iPhone 7plus ពីឃ្លប់ម៉ូតូខាងមុខ បានសម្រេចហើយព្យាយាមជិះរត់គេច ភ្លមៗ ប្រដេញតាមទាន់បំបុក ឭម៉ូតូជនសង្ស័យដួល ហើយធក់មួយជើងបន្ថែម លោតចុះចាប់ក្របួចកអាវបានម្នាក់ ម្នាក់ទៀតឃើញមិនស្រួល ស្ទុះរត់បានប្រមាណ១០០ម៉ែត្រ ស្រែកផ្អើល ពលរដ្ឋក្របួចជាប់ ។

ក្រោយពីចាប់ជនសង្ស័យសកម្មខាងឆក់ ទ្រព្យសម្បត្តិបាន២នាក់ហើយ សមត្ថកិច្ចទៅដល់តាមក្រោយ ចាប់វាយខ្នោះ ដឹកយកទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដើម្បីសាកសួរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ