ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ជិះម៉ូតូដឹកឈើដុំ ទប់មិនជាប់ដួលសង្កត់ស្លាប់យ៉ាង អាណោចអាធម នៅស្រុក​កែវ​សីមា

4 ខែ មុន 174 តូ សុផល

ខេត្តមណ្ឌលគិរី​៖ ហេតុ​ការ​ណ៍​ដួល​ម៉ូតូ​ដឹកឈើនេះបានកើតឡើង កាលពីវេលា​​ម៉ោង៨និង ២០នាទីយប់ ថ្ងៃទី​៩ កក្កដា ២០១៨ នៅ​ចំនុច​អូរ​ត្រកួន ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។​

បុរសម្នាក់ស្លាប់ដោយសារ​ម៉ូតូ​ដឹកឈើដួល​សង្កត់​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះបានបើកម៉ូតូ​ដឹកឈើដ៏ធ្ងន់មួយដុំ​ចុះ​ទួល​ស្រាប់តែដាច់​លេខ​បណ្តាល​ដួលម៉ូតូហើយត្រូវ​ឈើ​សង្កត់​ស្លាប់​នៅ​ហ្នឹង​កន្លែង​។​ជនរងគ្រោះឈ្មោះ ស្រ៊ី​ន គោ អាយុ​៣៨​ឆ្នាំ។ មាន​ស្រុក​កំណើត​ភូមិ​តាម​អឹម ឃុំ​ជាំ​តា​អឹម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​វាល​ម្រះ ឃុំ​ក្រញូង​សែន​ជ័យ
ស្រុក​ស្នួល ខេត្តក្រចេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ