ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំការងារលទ្ធកម្មខណ្ឌដូនពេញ ប្រគល់-ទទួល ការងារជួសជុលដាក់បំពង់លូ

4 ខែ មុន 89 តូ សុផល

ភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ១៤ និង ៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារលទ្ធកម្មខណ្ឌដូនពេញ ប្រគល់-ទទួល ការងារជួសជុលដាក់បំពង់លូ មុខកាត់ ០,៦ម៉ែត្រ នៅកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចិញ្ចើមផ្លូវខាងលិច ប្រវែង ៦២៣ម៉ែត្រ ចាប់ពីផ្លូវលេខ៨៤ ដល់ផ្លូវលេខ៩៤ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយរៀបដុំចិញ្ចើមផ្លូវ និងរៀបការ៉ូឡា លើគន្លងលូ និងការត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព ឆ្នាំ២០១៧ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក អភិបាលរងខណ្ឌ លោក សមាជិកក្រុមប្រឹក្សាខណ្ឌ លោក នាយករដ្ឋបាលខណ្ឌ លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ប្រធាន-អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោក ប្រធានអង្គភាពលទ្ធកម្ម និងតំណាងក្រុមហ៊ុនផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ