ព្រឹតិ្តការណ៍ថ្មីៗ

ដើរគេចពីរថយន្តដឹកដី រថភ្លើងខ្សែVIPបើកបុកកិនពីក្រោយស្លាប់យ៉ាងវេទនា

2 ខែ មុន 336 តូ សុផល

ភ្នំពេញ ៖ សារជាថ្មីទៀតហើយ រថភ្លើងបើកបុកបុរសម្នាក់ស្លាប់យ៉ាងវេទនា ខណៈដែលជនរងគ្រោះកំពុងដើរតាមផ្លូវលំ ស្របនឹងផ្លូវដែក គេចពីរថយន្តបែនដឹកដីបើកមកពីខាងមុខ ឡើងទៅចិញ្ចើមរ៉ៃដែក ស្រាប់តែគាប់ជួនរថភ្លើងបើកបុកពីក្រោយ បុកកិនដាច់ជើងបោកចូល ស្លាប់យ៉ាងវេទនា រកតែជួសង្រ្គោះ មិនទាន់ផង កាលពីវេលាម៉ោង០៩និង៣០
នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិត នៅក្នុងភូមិ សេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា ច្រើនលើកច្រើនសារណាស់ទៅហើយ ដែលគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងជាមួយរថភ្លើង ទាំងខ្សែVIP ដឹកភ្ញៀវ អ្នកដំ ណើរ កើតឡើងច្រើនជា ខ្សែដឹកទំនិញផង លួសថ្ងៃតិចណាស់ ខណៈដែលមកដល់ពេល  នេះ ដំណោះស្រាយ បង្ក ការពារ ដើម្បីកាត់
បន្ថយ មិនទាន់មានទាល់តែសោះ ក្នុងហេតុ ផលលើកណាក៏ដូចលើកណា រថភ្លើងមានផ្លូវតែមួយ មិនគេច បុកស្លាប់ អាចឈានដល់សងទៅខាងក្រុមហ៊ុនរថភ្លើង ទាំងនេះជាបញ្ហាមួយ ពលរដ្ឋព្រួយបារម្មណ៍ មកដល់ពេលនេះ កើតរឿងសារជាថ្មីទៀតហើយ រថភ្លើង ខ្សែដឹកអ្នកដំណើរ បើកបុកបុរសចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអធ័ម នាពេលដែលជនរង គ្រោះដើរតាមផ្លូវ។

ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចមូល ដ្ឋានបានចុះដល់គោលដៅខាងលើសាកសួរជុំវិញកន្លែងកើតហេតុឃើញថាបុរសចំណាស់ដែលស្លាប់នេះគាត់ជាអ្នកដើរសុំទានមិនមានញាតិនៅជិតកន្លែងកើតហេតុឡើយក៍ហៅរថយន្តមកដឹកយកសពទៅដំកល់នៅវត្តទឹកថ្លាក្រែងមានសាចើញាតិទៅរក។ដោយឡែកករណីរថភ្លើងបុក ទាំងខ្សែVIP ដឹកភ្ញៀវ អ្នកដំណើរ ទាំងខ្សែរដឹកទំនិញកើតឡើងច្រើនលើកច្រើនសារមកហើយ ខណៈដែលមកដល់ពេលនេះ ដំណោះស្រាយ នូវមិនទាន់មាននៅឡើយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ